CamNews

ព័ត៌មានជាតិ 

អគី្គភ័យដ៏កំណាចបានលេបត្របាក់ជីវិតក្មេងៗ ២នាក់ យ៉ាងសាហាវបំផុត

ព្រះសីហនុ៖ នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្ដាលឲ្យក្មេង ២នាក់ស្លាប់ ដោយហេតុការណ៍នេះកើតឡើងនៅចំណុចភ្នំខៀវ ស្ថិតក្នុងភូមិ១ សង្កាត់២ ខេត្ត/ក្រុង ព្រះសីហនុ។

យោងតាមសេចក្ដីរាយណ៍បានឲ្យដឹងថា ផ្ទះមួយខ្នងដែលត្រូវអគ្គិភ័យលេបត្របាក់នោះ ជាផ្ទះថ្មដំបូលប្រក់ស័ង្កសី មានមនុស្ស ២គ្រួសាររស់នៅ ដោយគ្រួសារទី១ រស់នៅផ្នែកខាងមុខមានម្ចាស់ឈ្មោះ គង់ ចិន្ដា ភេទស្រី និងគ្រួសារទី២ រស់នៅផ្នែកខាងក្រោយ មានម្ចាស់ឈ្មោះ កោ នាងលី មានសមាជិកក្នុងគ្រួសារចំនួន ៦នាក់ ក្នុងនោះបណ្ដាលឲ្យស្លាប់ក្មេងចំនួន ២នាក់ ដោយទី១ ត្រូវបានគេដឹងថាឈ្មោះ ស៊ីថា ភេទប្រុស អាយុ ៩ឆ្នាំ និងទី២ ឈ្មោះ ចូវ សឺ ភេទស្រី អាយុ ៧ឆ្នាំ។

ហេតុការណ៍អគ្គិភ័យនេះផងដែរ ក៏បានឆាបឆេះអស់ម៉ូតូ ១គ្រឿង ម៉ាក Zoomer X សេរ៊ី ឆ្នាំ២០១៤ ពណ៌ផ្កាឈូក អស់ទូរទស្សន៍ចំនួន ៤គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ករណីអគ្គិភ័យខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់នគរបាលស្នងការខេត្តព្រះសីហនុអស់ចំនួន ០៣គ្រឿង ហើយមូលហេតុបណ្តាលឲ្យឆេះយ៉ាងណានោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile