ថៃ ៖ កាលពីថ្ងៃទី ២៣ តារាសម្តែងជើងចាស់ នាង Woranuch Bhirompakdee និងស្វាមីបានប្រារព្ធពិធីគំរប់ខួបអាពាហ៍ពិពាហ៍ចំនួន ៨ ឆ្នាំ យ៉ាងផ្អែមល្អែម ដោយនៅក្នុងនោះគឺមានក្រុមគ្រួសារ និងមិត្តភក្តិ ក៏បានចូលរួមជាមួយផងដែរ ។
ប្រភពផ្លូវការរបស់ប្រទេសថៃបានបង្ហើបថា ការពិតទៅថ្ងៃដែលតារាស្រីវ័យ ៣៧ ឆ្នាំនេះបានរៀបការជាមួយនិងលោក Todd Pithi Bhirompakdee គឺថ្ងៃទី ១៤ ខែឧសភា ប៉ុន្តែមូលហេតុដែលជ្រើសរើសយកថ្ងៃទី ២៣ ព្រោះជាថ្ងៃដែលទំនេរពីការងារ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា គ្រប់ៗគូមិនថារៀបការយូរ ឬទើបរៀបការនោះទេ គួរតែងស្វែងយល់ចិត្តគ្នាទៅវិញទៅមក ព្រមទាំងបង្កើតភាពផ្អែមល្អែមជាមួយគ្នា ទើបជីវីតគូកាន់តែរឹងមាំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar