ខាងក្រោមនេះ គឺជាតារាស្រីថៃ ទាំង ៥ រូប ដែលមានមុខក្មេងជាងអាយុ៖
កញ្ញា Baifern Pimchanok
តារាស្រី ប្រកបដោយទេពកោសល្យសម្ដែងរូបនេះ កើតនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៩២ ។ បច្ចុប្បន្ន កញ្ញា Baifern Pimchanok មានអាយុ ២៨ ឆ្នាំ ។ ដោយសារតែស្ដែងរបស់នាងស្អាត នាងនៅតែសម្រស់ក្មេងជាងវ័យ មើលទៅដូចអាយុ ២០ ឆ្នាំស្ដើង ។
កញ្ញា Yaya Urassaya
តារាស្រី ពហុជំនាញរូបនេះ កើតនៅថ្ងៃ ១៨ ខែមីនា ឆ្នាំ ១៩៩៣ ។ ឆ្នាំនេះ នាង មានអាយុ ២៧ ឆ្នាំហើយ ។ មុខរបស់នាង មើលទៅឃ្យូតខ្លាំងណាស់ និងមានសម្រស់ក្មេងជាងវ័យ ។
កញ្ញា Pattie Ungsumalynn
កញ្ញា Pattie Ungsumalynn ឈានដល់អាយុ ២៩ ឆ្នាំហើយ នៅឆ្នាំនេះ ។ នាង កើតនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ១៩៩១ ។ ដោយសារតែមុខរបស់នាងដូចកូនក្មេង នាងសម្ដែងជាតួសិស្សវិទ្យាល័យ នៅក្នុងខ្សែភាពយន្ដភាគជាញឹកញាប់ ។
កញ្ញា Baitoei Suvapit
បច្ចុប្បន្ន តារាស្រីរូបនេះ មានអាយុ ២៨ ឆ្នាំហើយ ។ កញ្ញា Baitoei Zuvapit កើតនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៩២ ។ នាងមើលទៅក្មេងជាងវ័យ ហើយសម្រស់របស់នាង ស្អាតដូចអាយុ ២០ ស្ដើង ។
កញ្ញា Pim Pimprapa
កញ្ញា Pim Pimprapa មានស្បែករលោងស្អាត និងមានស្នាមញញឹមជាប់ជានិច្ច ។ ឆ្នាំនេះ នាងមានអាយុ ២៨ឆ្នាំហើយ ។ នាងកើត នៅថ្ងៃ ១០ ខែតុលា ឆ្នាំ ១៩៩២ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ thaiupdate