CamNews

ព័ត៌មានជាតិ 

បងប្អូននៅខណ្ឌមានជ័យ ត្រៀមទឹកទុក! រដ្ឋាករទឹកប្រកាសផ្អាកផ្គត់ផ្គង់ទឹក៧ម៉ោងក្នុងពេលឆាប់ៗនេះ ដើម្បី...

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រៀមបម្រុងទឹកទុក ខណៈដែលមានការផ្អាកផ្គត់ផ្គង់ទឹក រយៈពេល៧ម៉ោង ចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់៤៖០០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីដំណើរគ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ៣០០មីល្លីម៉ែត្រ នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍៕

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តទាំងស្រុង​៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Phnom Penh