CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ស្រវឹងស្រា បើករថយន្តកាមរីឆ្លាម លឿនជ្រុលបុកធ្លាយ របងអនុវិទ្យាល័យ ទួលស្លែងអស់ ជាច្រើនម៉ែត្រ

ភ្នំពេញ ៖ របងអនុវិទ្យាល័យ ទួលស្លែងមួយផ្ទាំង ត្រូវរងការខូចខាត ទាំងស្រុង ក្នុងខណៈដែល
បុរសម្នាក់ ស្រវឹងស្រា បើករថយន្តកាមរីឆ្លាម បុករះ កាលពីវេលាម៉ោង ២៣ នឹង ០០ នាទីយប់
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៧៣  សង្កាត់ទួលស្វាយព្រែកទី១ ខណ្ឌ
ចំការមន។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កហេតុ
ម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J-9943 បើកបរដោយបុរសម្នាក់ ស្ថិតក្នុង
ស្ថានភាពស្រវឹងស្រា ជោគខ្លួន បានបើករថយន្តរបស់គេ តាមបណ្តោយផ្លូវ លេខ១៧៣ ក្នុងទិស
ដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន លុះពេលជិះមកដល់ ចំណុចខាងលើក៏ស្រាប់តែ
រេចង្កូត ទៅខាងឆ្វេងដៃ បុករះរបងអនុវិទ្យាល័យទួលស្លែង ធ្លាយពាក់កណ្តាលតែម្តង បណ្តាល
ឲ្យរបងមួយផ្ទាំងធំ នឹងរថយន្តបង្កហេតុត្រូវរងការ ខូចខាតយ៉ាងដំណំ ។

គួរបញ្ជាក់ថាក្នុងគ្រោះថ្នាក់ខាងលើនេះមិន បណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ មួយនេះបង្កឡើងដោយសារ អ្នកបើកបររថយន្ត
កាមរីឆ្លាម ស្រវឹងស្រា ខ្លាំងពេក បើកបរបាត់បង់ស្មារតី ទើបបណ្តាលឲ្យរូបគេ រេចង្កូតបុករះ
តែម្តងទៅ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ច ជំនាញខណ្ឌចំការមន បានចុះមកអន្តរាគមន៍ សម្រប
សម្រួល ខណៈនោះភាគីរថយន្តបង្កហេតុ សម្រេច សងសំណងថ្លៃខូចខាត របងទាំងស្រុង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ