CamNews

តារា 

ពិធីប្រលងបវរកញ្ញាកែភេទឆ្នាំ2011

កាលពីថ្ងៃទី 18 មេសាកន្លងទៅមានប្រារព្ធពិធីប្រលងបវរកញ្ញាប្តូរភេទដ៏ស្រស់ស្អាតឈ្មោះ
ថា Miss Tiffany Universe ឆ្នាំ 2011 ដែលក្នុងនោះមានបេក្ខភាពចូលរួមទាំងអស់ 60 នាក់
ដែលធ្វើឡើងនៅឯមជ្ឈមណ្ឌល Shopping Mall, ក្រុង Bangkok ប្រទេសថៃ ។

នៅចំពោះមុខអ្នកចូលប្រកួត ពិបាកនឹងជឿថាពួកគេទាំងនោះជាប្រុសប្តូរភេទជានារីណាស់
ដោយសារតែរពួកគេម្នាក់ៗ មានរូបសម្បត្តិមិនចាញ់បវរកញ្ញាពិភពលោកប៉ុន្មានឡើយ ។

ការប្រកួត Miss Tiffany នេះបានចាប់ផ្តើមដំបូងក្នុងឆ្នាំ 1998 និងបានក្លាយជាពិធីប្រកួតជា
រៀងរាល់ឆ្នាំក្នុងប្រទេសនេះផងដែរ ។ ចំពោះការប្រលងផ្តាច់ព្រ័ត្រនៃ Miss Tiffany Universe
ឆ្នាំ 2011 នេះនឹងធ្វើឡើង នៅថ្ងៃទី 6ខែឧសភា ក្រោយនេះ​។


មិនគួរអោយជឿថាពួកគេធ្លាប់ជាបុរស

Nalada Thamthanakom អតីតបវរកញ្ញាប្តូរភេទឆ្នាំ 2010​៕
(ប្រភពពី Xinhua)
ដោយ :រដ្ឋា

Tags: