CamNews

តារា 

កូនក្រុមរបស់ ឆន សុវណ្ណរាជ បេ​ក្ខ​នារី ង៉ែត សូរង្សី សន្លប់​ធំ​ក្រោយ​ពេល​ប្រកាស​លទ្ធផល​ថា ធ្លាក់​ចេញ

(ភ្នំពេញ)៖ បេក្ខនារី ង៉ែត សូរង្សី ដែលត្រូវបានទស្សនិកជនស្គាល់ថា ជាកូនក្រុមរបស់តារាចម្រៀង ឆន សុវណ្ណរាជ ដោយសារតែនាង កើតក្ដីតក់ស្លុត ទៅនឹងលទ្ធផល ដែលមិននឹកស្មានដល់ ក្នុងវគ្គ Live Show កាលពីយប់មិញនេះ បណ្ដាលឲ្យនាងសន្លប់ធំ បន្ទាប់ពីដឹងថា ត្រូវជ្រុះចេញពីវគ្គមួយនេះ ស្ទើរតែមិនគួរឲ្យជឿ។

ក្រោយដឹងលទ្ធផលភ្លាម កញ្ញ ង៉ែត សូរង្សី មានអារម្មណ៍តក់ស្លុត ហើយក៏សន្លប់ និងត្រូវបានគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីឲ្យស្ថានភាពនេះ ឈានមករកភាពប្រក្រតីវិញ។ ជាមួយគ្នានេះ មិត្តភក្តិ​និងអ្នកគាំទ្រនាង​ជាច្រើន បានផ្ដល់កម្លាំងចិត្តឲ្យនាងរឹងប៉ឹងឡើង ព្រោះបរាជ័យនេះ គឺជាបទពិសោធន៍មួយ សម្រាប់ជីវិតរបស់ ដើម្បីឈានទៅរកភាពជោគជ័យ។​

ក្នុងបណ្ដាញសង្គម Facebook របស់អ្នកគាំទ្រ បានសរសេរថា «ប្រកាសលទ្ធផលហើយសន្លប់ភ្លាម ង៉ែត សូរង្សី រឹងមាំឡើងប៊ីប៊ី ការបរាជ័យថ្ងៃនេះ វាគឺជាបទ​ពិសោធន៍មួយ សម្រាប់ជោគជ័យនៅថ្ងៃក្រោយ ជូនពរឲ្យឆាប់ជាណា។ សមត្ថភាពរបស់រង្សី គឺខ្លាំងបំផុត បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន បានមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះរង្សី ..!»។

សូមបញ្ជាក់ថា បេក្ខនារី ង៉ែត សូរង្សី គឺជាកូនក្រុមរបស់តារាចម្រៀង ឆន សុវណ្ណរាជ ហើយកាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ នាងត្រូវប្រកួតប្រជែង​សមត្ថភាព ជាមួយបេក្ខជន ឃី សុឃុន ដោយបេក្ខជន ឃី សុឃុន ទទួលបានលទ្ធផលល្អ ឈានទៅរកវគ្គផ្ដាច់ព្រ័ត្រ ចំណែកបេក្ខនារី ង៉ែត សូរង្សី ត្រូវបានជ្រុះចេញគួរឲ្យស្ដាយ ៕

 

 



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង