CamNews

ព័ត៌មានជាតិ 

នគរបាលអន្តរាគមន៍ ខណ្ឌដង្កោបើក ម៉ូតូប្រដេញរ៉េចង្កូត បុកស្រ្តីម្នាក់រងរបួស

ភ្នំពេញ៖ ស្រ្តីម្នាក់បាន រងរបួសដៃម្ខាង ខណៈដែលរូបគាត់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ធ្វើ
ដំណើរតាមផ្លូវ ចំការដូង ហើយត្រូវនគរបាល អន្តរាគមន៍ដែលកំពុង ជិះម៉ូតូប្រដេញ ក្មេងស្ទាវ
បានរេចង្កូតទៅបុក ពេញទំហឹងនៅ ចំណុចផ្លូវ ចំការដូង ខាងត្បូងវត្តសំបួរមាស ក្នុងសង្កាត់ដង្កោ
ខណ្ឌដង្កោ កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿង
ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1AD-0456 ធ្វើដំណើរតាមបណ្តោយផ្លូវ ចំការដូង
ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុច កើតហេតុស្រាប់តែមានក្រុម នគរបាលអន្ត
រាគមន៍ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ស៊េរី២០១០ ពាក់ស្លាក លេខភ្នំពេញ 1AJ-
6769 ដែលកំពុងជិះម៉ូតូ ប្រដេញក្មេងស្ទាវ ជិះម៉ូតូគ្មានស្លាកលេខ នឹងអត់កញ្ចក់ ខណៈនោះស្រាប់
តែ រេចង្កូតទៅបុកស្រ្តី ជិះម៉ូតូស្មាស់ យ៉ាងពេញទំហឹងតែម្តង ដែលបណ្តាលឲ្យម៉ូតូ ទាំងពីរគ្រឿង
ត្រូវ រងការខូចខាត ហើយ នគបាល រងរបួសបែកមាត់ និងស្រ្តីជាម្ចាស់ម៉ូតូស្មាស់ រងរបួសដៃ។

បន្ទាប់ពីកើតហេតុម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរ
បាលខណ្ឌដង្កោ រង់ចាំ ដោះស្រាយ តាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះ
នៅមន្ទីរពេទ្យ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ