CamNews

តារា 

២ សន្លឹក នី មុនីនាថ ចង ក ធ្វើអត្តឃាត ឆោឡោ ផ្អើលហ្វេសប៊ុក

ព័ត៌មានកំសាន្ត ៖ តារាទឹកភ្នែកសម្បុរខ្មៅស្រអែម នី មុនីនាថ ថ្មីៗនេះបានត្រូវបាន ប្រភពបង្ហើបប្រាប់ឲ្យ
ដឹងថា ក្នុងមួយរយៈពេលចុងក្រោយ នេះគេឃើញនាងហាក់ឡើង កូដទទួលបាន ការគាំទ្រកាន់
តែខ្លាំង។ មិនតែប៉ុណ្ណោះ ក្រៅពីសន្ទុះ កេរ្តិ៍ឈ្មោះនាង ឡើងកូដតម្លៃ ខ្លួនរបស់នាង នៅពេល
សម្តែងម្តងៗ ក៏មានការតម្លើងថ្លៃ ជាងមុនច្រើនដែរ ។

 

 

 

 

បើតាមប្រភពពីអ្នកដឹកនាំរឿង ជាច្រើនបានបង្ហើបប្រាប់ ឲ្យដឹងថា កញ្ញា នី មុនីនាថ បច្ចុប្បន្នកាន់តែ ល្បីកាន់មានភាព លេចធ្លោរច្រើន ក្នុងការសម្តែងរឿងជាបន្តបន្ទាប់ ។ ទន្ទឹម
ជាមួយការឡើងកូដនេះ ក៏មានការលើកឡើង បន្តកន្ទុយគ្នា ពីអ្នកដឹកនាំរឿងថា ឈ្មោះកាន់តែល្បី
តម្លៃខ្លួនជួល ទៅសម្តែងរឿងនីមួយៗ ក៏កាន់តែថ្លៃទៅៗ ។ ម្យ៉ាងវិញទៀត ពេលទាក់ទងហៅ នាង
សម្តែងម្តងៗ មានតែទាក់ទង ទៅមុន១ខែទៅ២ខែ ទើបនាងទទួល ពិបាកខ្លាំងណាស់ ដោយសារ
តែទីផ្សារ ក្នុងការសម្តែង ហាក់មានតែនាង។

គួរបញ្ជាក់ថា នី មុនីនាថ ដែលជាតារាសម្តែងទឹកភ្នែកស្រី លំដាប់ជួរមុខនោះ ក្នុងរយៈពេល ៤៨ម៉ោងចុង ក្រោយនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ក៏ដោយសារតែមានការចែករំលែក លឿនមែនទែន នូវរូបភាព កញ្ញា ២ សន្លឹក បង្ហាញច្បាស់ជាក់ស្តែង ថាកញ្ញា បានចង ក ធ្វើអត្តឃាត ។ ជាមួយនឹងរូបភាព ត្រឹមតែ ២ សន្លឹកខាងក្រោមនេះ បានបណ្តាលឲ្យ បណ្តាអ្នកគាំទ្ររបស់នាង ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមក្នុងហ្វេសប៊ុក មានភាពស្រឡាំង កាំងជាខ្លាំង ថាជារឿងមិនគួរឲ្យជឿទាល់តែសោះ ថា នី មុនីនាថ សម្រេចចិត្ត ចង ក ធ្វើអត្តឃាតក្រោម ហេតុផលតែមួយ ។ មានការដេញដោលមតិជាខ្លាំង ក៏ដូចជា ខមមិនចម្រូងចម្រាស់ជាខ្លាំង ថាវាពុំមែន ជាការពិតនោះទេ ហើយអ្វីដែលជាការពិតនោះគឺថា ជាការសម្តែងក្នុងខ្សែភាពយន្តណាមួយតែប៉ុណ្ណោះ​ មកដល់បច្ចុប្បន្នភាព ពុំមានការបញ្ជាក់ណាមួយ ពីប្រភពគួរជាទីទុកចិត្ត ថាតើ នី មុនីនាថ ពិតជាចង ក ធ្វើអត្តឃាត ពិតប្រាកដមែន ឬគ្រាន់តែជាឈុតឆាកនៃការសម្តែង ។ ក្រុមការងារ យើងខ្ញុំ នឹងព្យាយាម ផ្សាយជូននូវព័ត៌មាន Update ជូនដល់ប្រិយមិត្ត មិត្តអ្នកអាន ក្រោយពីទទួលបានប្រភពស្រាយបំភ្លឺ ៕








ដោយ ៖ កុសល


Tags: monineath