CamNews

កំសាន្ត 

គូស្នេហ៍តារាថៃ ដែលអ្នកប្រហែលជាភ្លេចមុខ

ខាងក្រោមនេះ គឺជាគូស្នេហ៍តារាថៃ ដែលអ្នកប្រហែលជាភ្លេចមុខ៖

លោក Navin Tar និងអ្នកនាង Aum Patchrapa



បើតាមការរាយការណ៍ អ្នកនាង Aum Patchrapa មានទំនាក់ទំនងស្នេហានឹងលោក Navin Tar តាំងពីនាងចូលប្រឡូក ក្នុងវិស័យសិល្បៈដំបូងម្ល៉េះ ។ នៅពេលនោះ លោក Navin Tar គឺជាតារាសម្ដែងដ៏ពេញនិយមម្នាក់ ។



នៅថ្ងៃទទួលសញ្ញាបត្ររបស់ Navin Tar អ្នកនាង Aum Patchrapa បានទៅអបអរលោក ជាមួយនឹងផ្កាដ៏ស្រស់ស្អាតមួយបាច់ ។

លោក Tik Jesdaporn និងអ្នកនាង Oh Pakjira



លោក Tik Jesdaporn បានបង្កើតទំនាក់ទំនងស្នេហា ជាមួយតារាស្រីអ្នកនាង Oh Pakjira តាំងពីលោកមិនទាន់ចាប់ផ្ដើម អាជីពជាតារាសម្ដែងម្ល៉េះ ។  នៅពេលនោះ អ្នកនាង Oh Pakjira បានចាប់ផ្ដើមធ្វើការក្នុងឧស្សាហកម្មកម្សាន្ដ ក្រោយពីនាងចូលរួមប្រកួតប្រជែង នៅក្នុងកម្មវិធី beauty contest ។ ក្រោយពីចែកផ្លូវគ្នាលោក Tik Jesdaporn និងអ្នកនាង Oh Pakjira នៅតែរក្សាចំណងមិត្ដភាពដ៏ល្អជាមួយគ្នា ។



លោក Aum Atichart និងអ្នកនាង Pinky Savika


លោក Aum Atichart និងអ្នកនាង Pinky Savika  មានទំនាក់ទំនងស្នេហានឹងគ្នាជិតពីរឆ្នាំ មុនពេលចែកផ្លូវគ្នា ។ នៅពេលនោះ អ្នកនាង Pinky Savika បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា អ្នកនាង និងតារាប្រុសរូបនេះ មិនមានពេលវេលាគ្រប់គ្រាន់ឱ្យគ្នា ហេតុដូច្នេះហើយ ទើបពួកគេទាំងពីរចែកផ្លូវគ្នា ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate