ព័ត៌មានកំសាន្ត លោក Parit ដែលជាកូនប្រុសរបស់ត្រកូលអភិជនម្នាក់ និងមិត្តស្រីរបស់លោក គឺតួឯកស្រី Nattakorn Nicha បានបង្ហាញអំពីភាពផ្អែមល្អែមស្នេហារបស់អ្នកទាំង ២ ជាសាធារណៈកាលពីពេលថ្មីៗនេះ ។ បន្ទាប់ពីដំណឹងនេះបានលេចចេញជាសាធារណៈបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ក្រោយគូស្នេហ៍មួយគូ ដ៍សាកសមរូបនេះបានបង្ហាញខ្លួន ។
តារាស្រី Nattakorn Nicha ក៍បានបង្ហាញចេញនូវភាពផ្អែមល្អែម ហើយនិយាយថា នាងពិតជាមិនអាចរស់នៅដោយលោក Parit បានឡើយ ។ ហើយក្រោយពីបាននិយាយពាក្យសម្តីបែបនេះ Nattakorn Nicha បានធ្វើឲ្យក្រុមអ្នកគាំទ្រ ធ្វើការកោតសរសើររូបនាងថា ជានារីម្នាក់ដែលក្លាហាន និងមិនខ្វល់អំពីការអ្នកកាសែតវាយប្រហារអំពីព័ត៌មាន របស់នាងនិងមិត្តប្រុសរបស់ខ្លួនឡើយ ។
បើយោងតាមប្រភពពីអ្នកសារព័ត៌មានបានឲ្យដឹងថា អ្នកទាំង ២ បាននិយាយថា ពេលនេះពួកគេមានការមមាញឹកយ៉ាងខ្លាំង ដូច្នេះហើយពួកគេមិនសូវមានពេលឲ្យគ្នាប៉ុន្មានទេ ហើយក៍មិនសូវបានជួបមុខគ្នាផ្ទាល់ដែរ ប៉ុន្តែពួកគេឆ្លៀតពេលវេលានិយាយគ្នាតាម (Line) ជារៀងរាល់ថ្ងៃដើម្បីរំសាយការនឹក នាគ្នាទៅវិញទៅមក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar