CamNews

តារា 

ហ្វីហ្វី ត្រូវ​បាន​បុរស​ម្នាក់​​ផ្ញើរ​សារ​សុំ​ដេក​ជា​មួយ ហើយ​ជេរ​នាង​កប់ៗ​មាត់ ក្រោយ​ទទួល​បាន​......

(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែន ខណៈតារាសម្តែងស្រី កញ្ញា ហ្វីហ្វី នៅសុខៗ​​ក៏​ស្រា​ប់​តែមានបុរសម្នាក់ បានផ្ញើរមកសុំដេកជាមួយ និងថែមទាំងជេរបញ្ចោរ ហៅនាងសុទ្ធតែ «មីថោក» និងពាក្យអសុរោះជាច្រើនទៀត បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

បើតាមការបង្ហោះឲ្យដឹងពីសាមីខ្លួន កញ្ញា ហ្វីហ្វី គឺដំបូងឡើងម្ចាស់ Account Facebook​ ម្នាក់​មា​ន​ឈ្មោះថា Senghong Sin បានផ្ញើសារតាម​រយៈឆាតហ្វេសប៊ុកមក កញ្ញា ហ្វីហ្វី ដោយសុំ​នាង​គេងជាមួយ។ ប៉ុន្តែភ្លាមៗនោះ តារាស្រីកញ្ញា ហ្វីហ្វី ក៏បានឆ្លើយតបវិញថា Fuck ur mom ?​ ដែ​ល​នាំឲ្យបុរសម្នាក់នេះ ក្តៅចិត្តហើយ ក៏បានយកសាររបស់នាង ទៅបង្ហោះភ្ជាប់ជាមួយ​ការសរ​សេ​​​រថា «មើលមុខមីថោក​ហ្នឹងឲ្យហើយទៅ ...»។

បន្ទាប់ពីមានរឿងនេះកើតឡើង តារាសម្តែង កញ្ញា ហ្វីហ្វី បានប្រតិកម្មឆ្លើយតបបុរសម្នាក់នេះវិ​ញ​ថា «សូមជួយមើលបុរសថ្លៃថ្នូរ តើការឆ្លើយតបក្នុងឆាត នឹងញ៉ុម (ខ្ញុំ) ជាស្រីដូច ដែលគេជេរមែន»។ ជា​មួយគ្នា​នឹងការប្រតិកម្មរបស់ កញ្ញា ហ្វីហ្វី នេះដែរ ក៏មានការ Comment គាំទ្រ និងចាត់ទុក បុរសម្នាក់នោះ ជាមនុស្សឈ្លើយផងដែរ។

ទោះបីជាយ៉ាងនេះ​ពិតមែន តែគេនៅពុំទាន់ដឹងទេថា តើតារាស្រី កញ្ញា ហ្វីហ្វី ជាមួយ​នឹង បុរសម្នាក់នេះធ្លាប់ មានបញ្ហាឬមានជម្លោះអ្វី ជាមួយគ្នាកាលពីមុននៅឡើយទេ ខណៈកន្លងមកនាង ពុំដែលធ្លាប់ផ្ទុះជម្លោះ ដ៏ក្តៅក្រហាយនេះ ជាមួយនរណាម្នាក់នោះ​ឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង