កំពត ៖ ក្មេងស្រីញៀនថ្នាំអាយុ ២១ ឆ្នាំ បានបង្ករឿងអាម៉ាស់មួយដោយចាកចេញពីផ្ទះទៅតាមមនុស្សប្រុស អស់រយៈពេលប្រហែលជា ២ ថ្ងៃទើបត្រូវឪពុកតាមទាន់តែម្តង ។ រឿងហេតុនេះត្រូវបានគេដឹងថា កើតឡើងនៅវេលាម៉ោង ០៦ ល្ងាច ថ្ងៃទី ០២ ខែឧសភាកន្លងទៅនេះ ត្រង់ចំណុចភូមិត្រាមសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
នៅក្នុងនោះផងដែរ លោក ញ៉ែម ញឹប អាយុ ៥០ ឆ្នាំដែលត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះអាយុ ២១ ឆ្នាំ បានឲ្យដឹងថា កូនស្រីរបស់លោមានឈ្មោះថា ញ៉ែម ធារី មានទីលំនៅ ភូមិ ១៥ សង្កាត់ ០៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ បុរសវ័យ ៥០ ឆ្នាំបន្តទៀតថា ក្រោយពីកូនស្រីរបស់លោកបាត់ខ្លួនអស់រយៈពេលប្រហែលជា ២ ថ្ងៃទើបបណ្តាលឲ្យអ្នកជាឪពុកនៅសុខ ដោយក្តីបារម្ភក៏តាមរករហូតទៅជួបនៅតាមផ្លូវ ដូចដែលបានរៀបរាប់ខាងលើ ។ ធ្វើឲ្យបណ្តាលឲ្យមានការប្រកែកជាមួយនិងកូនស្រីរហូតផ្អើលអស់អ្នកភូមិចេញមកមើលគ្រប់ៗគ្នាតែម្តង ។ រឿងកើតឡើងបែបនេះមិនដឹងគួរបន្ទោសឬអាណិតស្រីស្អាតនេះទេ អាយុទើបតែ ២១ ឆ្នាំសោះ ហ៊ានធ្វើរឿងបែបនេះឲ្យម្តាយឪពុកខ្លោចចិត្ត ៕
ដោយ ៖ គន្ធា