Zee Pruk និង Saint Suppapong នឹងបង្ហាញខ្លួនជាពិសេស នៅក្នុងការថតឡើងវិញនូវខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 3 រឿង “Mae Krua Kon Mai” ។
Zee Pruk និង Saint Suppapong ត្រូវបានគេបង្ហើបឱ្យដឹងថា តារាភាពយន្ដទាំងពីររូបនេះ នឹងត្រូវសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថ្មី ជាមួយនឹង August Vachiravit និង Namfah Thunyaphat ដែលអ្នកទាំងពីរ នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដនេះ ។
នៅក្នុងរូបថត តារាភាពយន្ដទាំងពីរនាក់នេះ ពិតជាស្រស់សង្ហាខ្លាំងណាស់ ។ អ្នកគាំទ្រទាំងជាតិ និងអន្តរជាតិ មានក្ដីរំភើបរីករាយខ្លាំងណាស់ ក្នុងការទស្សនា ដៃគូតួសម្ដែងទាំងពីរនាក់ នៅក្នុងខ្សែភាពយន្ដភាគថ្មី ។
តើប្រិយមិត្ដរំភើប និងទន្ទឹងរង់ចាំ ទស្សនាខ្សែភាពយន្ដភាគថ្មីនេះមែនទេ?
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate