CamNews

តារា 

ឡោម លក្ខិណា បែក​ធ្លាយ​ដំណឹង​មាន​ផ្ទៃ​ពោះ ជា​មួយ​តារា​សម្តែង ប៉ា ពិសិដ្ឋ

(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលត្រូវបានទស្សនិកជនធ្លាប់ស្គាល់ គ្រប់គ្នា ត្រូវជាអតីតគូស្នេហ៍​ឌីជេ ក្តឹប នាង ឡោម លក្ខិណា បន្ទាប់ពីស្ងប់ស្ងាត់ ពីសិល្បៈមួយរយៈពេល ថ្មីៗនេះស្រាប់តែ​បែកធ្លា​យ​ ដំ​ណឹងដ៏រសើប​ម​ក​ថា បច្ចុប្បន្ននាងកំពុងតែសម្ងំលួចលាក់ សាងសម្ព័ន្ធភាពស្នេហា​ យ៉ាងត្រ​ជាក់ល្ហឹម ជាមួយអ្នកសិល្បៈរួមអាជីព រហូតឈានដល់ដំណាក់កាល មានផ្ទៃពោះយ៉ាងភ្ញាក់ផ្អើល ទៀតផង។

តារាសម្តែង និយមការស្លៀកពាក់បែបសិចស៊ី នាង ឡោម លក្ខិណា ត្រូវបា​ន​គេ​កត់​សម្គាល់​ឃើ​ញ​ថា ចាប់តាំង​ពីរង្គោះរង្គើរ បែកបាក់ស្នេហាជាមួយអតីតសង្សាចាស់ ឌីជេ ក្តឹប មក គេកម្រ​បាន​ឃើ​ញ​តារារូបនេះ ​បណ្តើរ​បុរស​ប្លែកមុខ​ណាម្នាក់​ ជា​សាធារណៈ ឬ​ចូលរួម​ក្នុង​កម្មវិធី​ណា​​មួយ​នោះ​​ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពេលនេះស្រាប់តែបែកធ្លាយ រឿងតារាស្រីរូបនេះ លួចភ្ជាប់ចំណ​ងស្នេហាជាមួយ តារាសម្តែងប្រុស លោក ប៉ា ពិសិដ្ឋ ។ ស្របពេលដំណាលគ្នា នឹងការលេចឮព័ត៌​មានថា នាងក៏កំពុងមានផ្ទៃពោះ ផងដែរ។

បើតាមប្រភព ពីអ្នកសិល្បៈរួមអាជីព បានបង្ហើបប្រាប់ Khmertalking ថា តារាសម្តែង ឡោម លក្ខិណា បន្ទាប់ពីផ្តាច់ស្នេហ៍ ជាមួយឌីជេ ក្តឹប និងបានបាត់មុខពីទីផ្សារសម្តែង អស់មួយសន្ទុះធំមក ពេលនេះ​ក៏​ត្រូបាន​គេដឹងថា ឡោម លក្ខិណា បាននឹងកំពុងភ្ជាប់ចំណង ស្នេហាលួចលាក់ ជាមួយតារា​ស​​ម្តែងប្រុស លោក ប៉ា ពិសិដ្ឋ ហើយថែមទាំងបានរស់នៅ ក្រោមដំបូលផ្ទះជាមួយគ្នា ប្រៀបដូចជាប្តីប្រពន្ធរៀបការ ពេញច្បាប់រហូតមានផ្ទៃពោះ កូនក្នុងផ្ទៃទៀតផង។

ប្រភពខាងលើ បាននិយាយបន្តទៀតថា ចំពោះទំនាក់ទំនងស្នេហា ក្រៅឆាករវាងនាង ឡោម លក្ខិណា ជាមួយតារា​សម្តែង ប្រុស ប៉ា ពិសិដ្ឋ គឺមានរយៈពេលយូរឆ្នាំមកហើយ គ្រាន់តែរឿងនេះ ត្រូវបានបិទបាំងពីភ្នែកមហាជន អ្នកគាំទ្រតែប៉ុណ្ណោះ។ ចំណងស្នេហារវាង ពួកគេទាំងពីរ បានកើតឡើងបន្ទាប់ពីបែកបាក់ ជាមួយឌីជេ ក្តឹប និងក្រោមរូបភាពជាប្តី-ប្រពន្ធ បែបស្ងាត់ៗ ប៉ុ​​ន្តែមិនទាន់ឈានដល់ ដំណាក់កាល នៃការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ឬបើកចំហរឲ្យមហាជនអ្នកគាំទ្រ បានដឹងឮជាសាធារណៈ ណាមួយនៅឡើយទេ។

ប្រភពដដែលនេះ បានបញ្ជាក់ថា បច្ចុប្បន្នគូរស្នេហ៍ពួកគេទាំងពីរ កំពុងតែសាងភាពផ្អែមល្ហែម និងល្អុកល្អឺនជាមួយគ្នា ខណៈមានប្រភពខ្លះទៀត បានបញ្ចេញថា បែកពីឌីជេ ក្តឹប ទៅស្នេ​ហ៍តារាសម្តែង ដែលធ្វើការនៅកន្លែងធ្វើស្លាកលេខ ម៉ូតូ ឡាន ដែលមានតំណែងធំគ្រាន់បើដែរ ហើយ ប៉ា ពិសិដ្ឋ ធ្លាប់ថតខារ៉ាអូខេ ឲ្យផលិតកម្មរៃមាស និងផលិតកម្មបុប្ផា ជាដើម។

ជុំវិញការលេចឮ​ ព័ត៌មានខាងលើនេះ គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦នេះ មិនអាចស្វែងរកការបំភ្លឺណាមួយ ពីសំណាក់តារាសម្តែង នាង ឡោម លក្ខិណាបា​នទេ។ ដូច្នេះ Khmertalking រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ ពីសំណាក់តារាស​ម្តែង រូបស្រស់ ឡោម លក្ខិណា នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ពិចំណងស្នេហ៍របស់នាង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lom leakhena