CamNews

តារា 

អុញនោះ ! ប៉ុប ពី ​ទម្លាយ​​រូប​​​អាក្រាត​​កាយ​ ធ្វើ​ឲ្យ​​​ប្រុសៗ​​​ក្តៅ​​សាច់​​ទៀត​​ហើយ​ ក្រោយ​​​ជួប

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តារាសម្តែង នាង ប៉ុប ពី នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាងថ្មីៗនេះ បានទម្លាយចែករំលែករូបភាព ស្ទើរអាក្រាតកាយទាំងស្រុង សម្ញែងភាពស្រើបស្រាល ជាសាធារណៈ បង្កការភ្ញាក់ផ្អើល សម្រាប់​មហាជនរហូតមានការ ចែករំលែកយ៉ាងព្រោងព្រាត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ផឹកស្រវឹង បើករថយន្តបុករបាំងថ្ម ចែកទ្រូងផ្លូវ កាលពីពេលថ្មីៗនេះ រួចមក។

តាមរយៈរូបថតអាក្រាតកាយ ជាច្រើនសន្លឹក បង្ហាញពីភាពសិចស៊ីស្រើបស្រាល បញ្ចេញសាច់ខ្ចីនៅកណ្ដាលវាល គ្រាន់តែបិទបាំងចំណុចសំខាន់ ពីសំណាក់តារាសម្តែង កញ្ញា ប៉ុបពី ពេលនេះបានធ្វើឲ្យបុរសៗជាច្រើន ពិសេសអ្នកនិយមលេង បណ្ដាញទំនាក់ទំនងសង្គម មិនតិចនាក់ឡើយ ជ្រួលជ្រើមសំឡឹងមើលស្ទើរតែឈាមច្រមុះ ព្រោះតែមើលរូបថត អាក្រាតកាយ ពីសំណាក់កញ្ញា  ប៉ុប ពី ដែលត្រូវបានទម្លាយ នៅលើបណ្តាញសង្គម មួយនេះ។

ភ្ជាប់ជាមួយការទម្លាយរូបភាពសិចស៊ី ខាងលើនេះ តារាស្រីកញ្ញា ប៉ុប ពី បានសរសេរថា «ខ្ញុំទ្រាំបាននឹងពាក្យមើលងាយខ្ញុំ តែសូមកុំមើលងាយបំណងប្រាថ្នា និងក្តីស្រម៉ៃម្នាក់នេះឲ្យសោះ។ អ្នកដែលមានចិត្តក្តៅក្រហាយ ច្រណែននឹងបុគ្គលណាមួយ រមែងតែងតែគ្មានក្តីសុខ នៅក្នុងខ្លួនឡើយ ប្រៀបដូចជាភ្លើងឆាបឆេះ ក្នុងខ្លួនរហូតអ៉ីចឹង»

តាមការកត់សម្គាល់នេះ មិនមែនទើបតែជាលើកទី១ទេ ដែលតារាភេទទី៣ បានកែកុនចង្កិះលេខ ក្លាយជាស្រីពេញលក្ខណៈ កញ្ញា  ប៉ុប ពី តែងថតរូបភាពសិចស៊ី អាក្រាតកាយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ សម្រាប់ទស្សនិកជន រហូតដុតអារម្មណ៍ស្ទើរទ្រាំពុំបាន។

ដូច្នេះចង់ដឹងថា តើរូបថតដែល ប៉ុប ពី ទម្លាយស្ទើរអាក្រាតកាយ បញ្ចេញសាច់ខ្ចីស្ទើរគ្មានសល់ មានភាពទាក់ទាញ ធ្វើឲ្យបុរសៗ ចាប់អារម្មណ៍ខ្លាំងកម្រិតណា សូមទស្សនារូបភាពខាងក្រោយនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង