CamNews

កំសាន្ត 

កម្រងខ្សែភាពយន្ដ ដែលមានតួល្បីៗចូលរួមសម្ដែង

ខាងក្រោមនេះ គឺជាខ្សែភាពយន្ដកំពុងថត ដែលមានការចូលរួមសម្ដែងពីសំណាក់តួស្រីប្រកបដោយទេពកោសល្យ៖

រឿង Kor Kerd Mai Klai Klai Ter



មួយរយៈចុងក្រោយនេះ កញ្ញា Aff Taksaorn បានបង្ហោះរូបថតរបស់នាង ជាមួយនឹងលោក Tor Thanapob និងតារាសម្ដែងដទៃទៀត ពីទីតាំងថតភាពយន្ដភាគថ្មីរឿង “Kor Kerd Mai Klai Klai Ter” ។ ខ្សែភាពយន្ដភាគថ្មីនេះ មើលទៅពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ។

រឿង You’re My Heartbeat



ខ្សែភាពយន្ដភាគថ្មីរឿង “You’re My Heartbeat” ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន នៅក្នុងប្រទេសថៃ និងប្រទេសចិន ដែលមានការចូលរួមសម្ដែងដោយលោក Dj Push និងកញ្ញា Mai Davika ។ ម្យ៉ាងទៀត ខ្សែភាពយន្ដភាគនេះ គឺជាស្នាដៃផលិតរបស់ Jooy Warattaya និងភរិយារបស់ Dj Push ។

រឿង Kue Thur



បច្ចុប្បន្ន កញ្ញា Yaya Urassaya កំពុងថតខ្សែភាពយន្ដភាគថ្មីរឿង “Kue Thur” ជាមួយនឹងលោក Mario Maurer។ ខ្សែភាពយន្ដភាគថ្មីនេះ ទទួលបានការចាប់អារម្មណ៍ និង Feedback ជាច្រើនពីទស្សនិកជន ដោយសារតែវាជាលើកទី១ ដែលតារាទាំងពីរនាក់នេះសម្ដែងរួមគ្នា ៕

ប្រែសម្រួល៖​ សារ៉ាត

ប្រភព៖ Thaiupdate