(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវឱ្យ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលទស្សនា ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត ដែលបាតុភូតដ៏អច្ឆរិយៈនេះ នឹងកើតមាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅចន្លោះវេលាម៉ោង ៤៖០០នាទី ទៅម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៣កញ្ញា ខាងមុខ នឹងមានបាតុភូតធម្មជាតិ ដ៏អច្ឆរិយៈមួយ កើតឡើងនៅតំបន់សៀមរាបអង្គរ ដោយមានព្រះអាទិត្យរះឡើងចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឲ្យភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា និងផ្ដិតយករូបភាពទិដ្ឋភាពដ៏មហស្ចារ្យ នោះឲ្យបានច្រើនកុះករ ដើម្បីជួយផ្សព្វផ្សាយព័ត៌នេះ ទៅកាន់ពិភពលោកបន្តទៀត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង