CamNews

តារា 

តិចច្រឡំថាជនជាតិគេ! នៅចាំគូស្នេហ៍ជនជាតិខ្មែរមួយគូ មុខដូចកូនកាត់ ដែលចំណាំផ្អែមល្អែមជាមួយគ្នានៅ

ភ្នំពេញ ៖ នៅចាំគណនីហ្វេសប៊ុកឈ្មោះ Lim Hourhak និង Be Mima បានទេ? មានមនុស្សមិនតិចទេដែលយល់ថាពួកគាត់ទាំងពីរគឺជាជនជាតិបរទេស ដោយសារតែមានសម្រស់ស្រស់ស្អាតប្លែកមែនទែន ប៉ុន្តែការពិតទៅពួកគាត់គឺជាជនជាតិកម្ពុជាយើងទេ ។ 

គូស្នេហ៍មួយគូនេះ ធ្លាប់បានល្បីឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីមួយរយៈពេលមុន ដោយសារតែភាពផ្អែមល្អែមដូចស្រមោចនិងស្កររបស់អ្នកទាំងពីរ ។ រួមផ្សំជាមួយនិងរូបសម្រស់ស្រស់សង្ហារបស់ ហ្វេសប៊ុកឈ្មោះ Lim Hourhak និង Be Mima កាន់តែធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម កោតសរសើរ និងច្រណែនជាមួយនឹងគូស្នេហ៍មួយគូនេះមិនស្ទើរឡើយ ជាពិសេសគឺអ្នកអត់មានគូតែម្តង ។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ថ្ងៃដែលគូសង្សារដែលស្រលាញ់គ្នាស្មោះស្មគ្រ័ទទ្ទឹងរង់ចាំគ្រប់គ្នានោះគឺ ថ្ងៃចូលរោងការទៅតាមប្រពៃណី ។ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតមុនការ (Pre-Wedding) នៅឯក្រៅប្រទេស ហើយរូបថតទាំងនោះក៏ទទួលបានចំនួនអ្នកចូលចិត្ត និងធ្វើការចែករំលែកច្រើនគួរសមដែរ ។ 

ជាចុងក្រោយ Camnews ក៏សូមជូនពរទៅដល់គូស្នេហ៍មួយគូនេះ ឲ្យស្រលាញ់ដល់ចាស់ផងដែរ ។ ហើយក៏ចង់ប្រាប់ថាអេតមីនចូលចិត្តគូស្នេហ៍មួយគូនេះណាស់ ប៉ុន្តែក៏សូមទោសដែលយករូបថតដោយមិនមានការអនុញ្ញិត ៕


















ដោយ​ ៖ គន្ធា