CamNews

ភាពយន្ត 

កំប្លែងសើចពេញរោងភាពយន្តជាមួយនឹងរឿងកូរ៉េថ្មី “និស្ស័យសេ្នហ៍ត្រឡប់ត្រឡិន”

រឿងថ្មីដែលកំពុងទទួលបានការពេញនិយមសម្រាប់អ្នកសេ្នហាវិស័យខ្សែភាពយន្ត "និស្ស័យសេ្នហ៍ត្រឡប់ត្រឡិន" ឬ "Love, Again" បានធ្វើឲ្យទស្សនិកជនសើចសប្បាយមួយសាច់រឿងពេញតែម្តង។ រឿងដែលនិយាយអំពីប្តីប្រពន្ធមួយគូដែលបានបែកបាក់គ្នាមិនយូរប៉ុន្មាន ខាងស្រីមានមិត្តប្រុសថ្មីដោយមិនដឹងថាមិត្តប្រុសថ្មីរបស់ខ្លួនគឺជាមិត្តភក្តិជិតដិតរបស់អតីតប្តីរបស់ខ្លួននោះទេ នៅពេលថ្ងៃមួយពួកគេទាំង៣បានជួបគ្នាពេលនោះហើយភាពច្របូកច្របល់ក៏បានកើតឡើង។

មិនត្រឹមតែធ្វើឲ្យអ្នកទស្សនាបានសើចសប្បាយនោះទេ ប៉ុន្តែក៏មានឈុតឆាកដែលធ្វើឲ្យអ្នកទស្សនារំភើបទៅតាមផងដែរ។ រឿង "និស្ស័យសេ្នហ៍ត្រឡប់ត្រឡិន" ឬ "Love, Again" កំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។


Tags: love again