CamNews

កំសាន្ត 

Weir Sukollawat បង្ហោះរូបផ្អែមល្ហែម ជាមួយ Bella Ranee ក្រោយដំណើរកម្សាន្ដទៅអឺរុប

កាលពីថ្ងៃទី ២០ ខែកញ្ញាម្សិលម៉ិញនេះ តារាសម្ដែងប្រុសលោក Weir Sukollawat  បានបង្ហោះរូបភាពជាមួយនាង Bellla Ranee និងមិត្ដភក្ដិដទៃទៀត នៅលើបណ្ដាញ Instagram ផ្លូវការរបស់លោក ក្រោយត្រឡប់ពីដំណើរកម្សាន្ដទៅកាន់កោះ Iceland ទ្វីបអឺរ៉ុបវិញ។



តារាស្រីដ៏ស្រស់ស្អាតនាង Bellla Ranee បាន comment ក្រោមរូបភាពក្រោយដំណើរកម្សាន្ដនោះថា”Go go” ។ អ្នកគាំទ្រជាច្រើនក៏បាន Comment ក្រោមរូបនោះផងដែរថា Weir Sukollawat  និង Bellla Ranee ពិតជាគួរឱ្យស្រលាញ់មែនទែន។ អ្នកគាំទ្រខ្លះ បានជូនពរឱ្យតារាប្រុសស្រីទាំងពីរ មានដំណើរកម្សាន្ដទៅកោះ Iceland ប្រកបដោយក្ដីរីករាយ ។



Weir Sukollawat  និង Bellla Ranee បានស្រឡាញ់គ្នារយៈពេល ៦ ឆ្នាំមកហើយ ហើយអ្នកទាំងពីរតែងតែចំណាយពេលផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់។ សង្ឃឹមថា នឹងបានឃើញរូបភាពផ្អែមល្ហែមទៀតរបស់ Weir និង Bellla ក្នុងពេលឆាប់ៗនេះ!!

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate