CamNews

ព័ត៌មានជាតិ 

រាជរដ្ឋាភិបាល ប្រកាសមិនយកពន្ធផ្លូវ សម្រាប់ម៉ូតូ និងត្រីចក្រយានយន្ត នៅឆ្នាំ២០១៦

ភ្នំពេញ ៖ អ្នកនាំាពាក្យ ទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ឲ្យដឹងថា តាមសេចក្តី​ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ដែលគណៈរដ្ឋមន្រ្តី បានអនុម័តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានសម្រេចលុបចោលបា្រក់ពន្ធ ការយកពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះមួយចំនួន(ពន្ធផ្លូវ) ដូចជា ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រ​យានយន្ត (ម៉ូតូកង់៣) ដើម្បីកាត់បន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ ដែលមានបា្រក់ចំណូលទាប ។

លោក ផៃ ស៊ីផាន បានបន្តបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៦ ដែលត្រូវ បានគណៈរដ្ឋមន្រ្តីអនុម័តនៅថ្ងៃនេះ នឹងបញ្ជូនទៅកាន់រដ្ឋសភា ដើម្បីប្រជុំពិនិត្យ និងអនុម័តយ៉ាងយូរនៅចុងខែធ្នូ ឆ្នាំ២០១៥, ហើយនៅពេលរដ្ឋសភាអនុម័តចូលជាធរមាន ពេលនេះការយកពន្ធផ្លូវសម្រាប់ម៉ូតូ និងត្រីចក្រ យានយន្ត នឹងត្រូវចាប់ផ្តើម, ប៉ុន្តែសម្រាប់ពេលនេះការបង់ពន្ធផ្លូវនៅអនុវត្តធម្មតា។

តាមសេចក្តីព្រាងច្បាប់ដដែល រាជរដ្ឋាភិបាល ក៏បានសម្រេចនឹងលុបចោលការយកពន្ធលើមធ្យោ ​បាយដឹកជញ្ជូន ដូចជាត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល ដើម្បីលើកស្ទួយដល់វិស័យកសិកម្ម ពិសេសដើម្បីលើកទឹកចិត្តនិងសម្រាលបន្ទុកចំណាយរបស់ប្រជាកសិករ។

បន្ថែមលើសនេះទៀត នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០១៦ដដែល រាជរដ្ឋាភិ បាល ក៏នឹងលុបចោលការយកពន្ធលើជលយានធុនតូច (ទូក កាណូត កប៉ាល់) ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ជលយានយន្តទាំងនោះ ជាមធ្យោបាយដឹកជញ្ជូន និងប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ ។

រាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ការលុបចោលពន្ធខាងលើ ធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិជិត ១លាន៥សែនដុល្លារ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Social News Cambodia PP