ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេច ដកហូតយកការលក់សំបុត្រចូលទស្សនា ប្រាសាទអង្គរវត្ដ ដែលបច្ចុប្បន្នគ្រប់គ្រង ដោយក្រុមហ៊ុនរបស់ឧកញ៉ា សុខ គង់ មក គ្រប់គ្រងខ្លួនឯងវិញហើយ ។
នេះបើយោងតាមអ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ដ្រីអះអាង ខណៈដែលព្រឹកនេះ រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅ ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ដ្រី បានឱ្យដឹងថា នៅពេលចាប់ ផ្ដើមប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្ដេចតេជោហ៊ុន សែន បានជម្រាបអង្គប្រជុំ ពីប្រការដែល រាជរដ្ឋាភិបាលបានសម្រេចយកការគ្រប់គ្រង លក់សំបុត្រចូលទស្សនាតំបន់អង្គរ ពីក្រុមហ៊ុនសុខ គង់វិញ ។
លោកផៃ ស៊ីផាន បានបញ្ជាក់ឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសហគ្រាសសាធារណៈ ដើម្បីធុរៈកិច្ចគ្រប់គ្រងរមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ ដែលមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអន្ដរក្រសួង រៀបចំគណៈកម្មាធិការនេះ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល