CamNews

តន្រ្តី 

នាយ ក្រឹម ចូលប្រឡងក្នុងកម្មវិធី «Cambodia Idol» បាញ់គណៈកម្មការកប់ៗមាត់ សើចចុកពោះ..!

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់តារាកំប្លែងល្បីឈ្មោះរាប់ឆ្នាំ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានក្លាយជាបេក្ខជន​ដំបូងបំផុត របស់កម្មវិធី​ «Cambodia​ Idol» រដូវកាលទី២ ខណៈដែលបេក្ខជនរូបនេះ បានបាញ់សម្ដី​ទៅកាន់គណៈកម្មការ​វិញកប់ៗមាត់ គ្មានបាត់មួយម៉ាត់ណាសោះ ធ្វើឲ្យផ្ទុះសំណើច​ក្អាកក្អាយ ពេញក្នុងកម្មវិធី។

បេក្ខជន​មកពីភ្នំពេញដំបូងគេ ដែលមានលេខសំគាល់ PP-0000 បានបកស្រាយនូវ​ចម្រៀងមួយបទ មានចំណងជើងថា «រដឺនមានស្នេហ៍» ដែលជាសំនៀងដើម​របស់លោក ព្រាប សុវត្ថិ ប៉ុន្តែត្រូវបានគណៈ​កម្មការឆ្លើយថា No រហូតដល់ទៅ៣នាក់ ធ្វើឲ្យ នាយ ក្រឹម ឡាំប៉ាអត់សុខចិត្ត ថែមទាំងតវ៉ា និងស្ដីឲ្យគណកម្មការវិញខ្លាំង ទៀតផង.!។

ទោះបីជាយ៉ាងណា សកម្មភាពនេះ ត្រូវបានគេបញ្ជាក់ថា គ្រាន់តែជាការសម្ដែង​បើកកម្មវិធីប៉ុណ្ណោះ ​ពុំមែនជាការពិតនោះទេ​។ ចង់ដឹងថា តើនាយក្រឹមសម្តែង បានល្អយ៉ាងណា សូមទស្សនា​ទាំងអស់គ្នា ជាមួយ Khmertalking ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Neay krem