CamNews

តារា 

គួយ ច័ន្ទដានិច្ច បញ្ចេញ​រូបស្រាត ថត​ជា​មួយ​តារាម៉ូ​ដែល​ប្រុស មក​ពី​អង់​គ្លេស

(ភ្នំពេញ)៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្នុងបណ្ដាញសង្គម Facebook ខណៈដែលតារាបង្ហាញម៉ូដកម្ពុជា ​នាង គួយ ច័ន្ទដានិច្ច បានបង្ហាញរូបថតអាក្រាត​កាយ(តារាម៉ូដែលប្រុសស្រាត) ក្នុងបណ្ដាញសង្គមរបស់ខ្លួន ស្រប់ពេលដែលកន្លងមក គេមិនដែលបានឃើញនាងថតរូបសិចស៊ី ដល់ថ្នាក់នេះឡើយ។

​គួយ ច័ន្ទដានិច្ច បានបញ្ជាក់ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា នេះជាលើកទី១ហើយ ដែលនាងហ៊ានបញ្ចេញរូបបែបនេះ ប៉ុន្តែវាមិនមានន័យថា អាសអាភាសទាំងស្រុងទេ ព្រោះជារូបថតបង្កប់ន័យបែបសិល្បៈ ហើយពេលមើលឃើញថា តារាប្រុសអង់គ្លេសនោះស្រាត គឺមិនស្រាតទាំងអស់ទេ ពោលមានការបិទបាំងកន្លែងសំខាន់ខ្លះៗដែរ ។

តារាម៉ូដែលរបស់កម្ពុជា ​គួយ ច័ន្ទដានិច្ច បានបង្ថែមទៀតថា មានទស្សនិកជនជាច្រើន អ្នក​ខ្លះ​​យល់​ថា ​​​រូបភាពនោះ ជារូបបែប​បែប​សិចស៊ី ហើយនាងក៏ទទួល​ស្គាល់​ថា​ ​សិចស៊ី​​បន្តិច​មែន​ ប៉ុន្តែ​បង្កប់​សិល្បៈ​នៃ​ការ​ថត​រូប​​​តែ​ប៉ុណ្ណោះ ។ នេះ​ក៏​ជា​រូប​ថត​បែប High Fashion ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់នាង និង​ក្នុង​ប្រទេស​កម្ពុជា ថតជាមួយតារាម៉ូដែលមកពី អង់គ្លេស៕

សូមបញ្ជាក់ថា តារា​ម៉ូដែល​ប្រុស​ដែល​ថត​ជាមួយ ​គួយ ច័ន្ទដានិច្ច គឺ​មកពី​អង់គ្លេស​ឈ្មោះ «Warren Godman» ហើយ​បាន​មក​ដល់ និង​សម្រាក​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​គោល​បំណង ​ដើម្បី​តែ​ថត​រូបភាព​នោះ ​ជាមួយនាងតែ​ប៉ុណ្ណោះ​៕




ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី