(កូរ៉េ)៖ ថ្មីៗនេះរឿងរ៉ាវរបស់តារាចម្រៀងប្រុសស្រីពីរដួងក្នុងក្រុម Running Man កំពុងកក្រើកពិភពសិល្បៈកូរ៉េផងដែរព្រោះអ្នកគាំទ្រពិតជាមិនអស់ចិត្តនឹងការចាកចេញរបស់ Song Ji Hyo និង Kim Jong Kook ឡើយ។ ដោយឡែក បុរសសង្ហា Kim Jong Kook មិនសូវជាមានបញ្ហានឹងការចាកចេញរបស់ខ្លួនទេព្រោះគេកំពុងត្រៀមចេញ អាល់ប៊ុមចម្រៀងក្នុងផលិតកម្មថ្មីស្វាគមន៍ឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែសម្រាប់ Song Ji Hyo វិញនាងហាក់នៅសោកស្តាយក្រុមណាស់ព្រោះ Running Man ជាក្រុមដែលនាងស្រឡាញ់ហើយសមាជិកក្រុមប្រៀបដូចជាគ្រួសារតែមួយទៅហើយដែលធ្លាប់សម្តែងជាមួយគ្នាអស់រយៈពេល៧ឆ្នាំ។
ប្រភពមួយទម្លាយថា ការកាត់ចេញពីការសម្តែងក្នុងក្រុម Running Man ពីខាងផលិតកម្មធ្វើឲ្យ Song Ji Hyo រងសម្ពាធ ខាងអារម្មណ៍ខ្លាំងរហូតដល់ស្រក់ទឹកភ្នែកទៀតផង ប៉ុន្តែ Song Ji Hyo និង Kim Jong Kook នៅចូលរួមជាមួយ Running Man រហូតចប់ការសម្តែងកំឡុងខែកុម្ភៈ ឆ្នាំក្រោយនេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង