CamNews

តារា 

បន្ទាប់ពីវះកាត់ហើយភរិយា លោក Guy Ratchanont ទីបំផុត...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃម្នាក់មានឈ្មោះថា Guy Ratchanont សប្បាយចិត្តស្ទើរហោះ ក្រោយភរិយាបានវះកាត់យកបានកូនប្រុសម្នាក់ ធ្វើឲ្យតារាថៃរូបនេះញញឹមបិទមាត់មិនជិតឡើយ​ ​។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ ការវះកាត់ទើបតែបានបញ្ចប់កាលពីថ្ងៃទី ១៣ ខែមករានេះទេ ។ លោក Guy Ratchanont ថែមទាំងបានបង្ហោះរូបកូនប្រុសរបស់លោក នៅលើគណនី Instagram កាលពីប៉ុន្មានម៉ោងមុននេះថែមទៀតផង ។ ក្រោយមកក៏មានក្រុមអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរជាមួយនិងដំណឹងល្អមួយនេះផងដែរ ។ 

តោះទៅមើលមុខសមាជិកថ្មីក្នុងគ្រួសាររបស់លោក Guy Ratchanont នៅខាងក្រោមជាមួយនិង Camnews ទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar