(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា និងជាអតីតកញ្ញាឯកសាប៊ូលុច្ស ក្នុងឆ្នាំ២០០៥ កញ្ញា ហេង ផាន់ណា ដែលបានប្ដូរឈ្មោះទៅជា ហេង កែវនីតា បច្ចុប្បន្ននេះត្រូវបានគេដឹងថា នាងហាក់មានវ័យក្រែលបន្តិចហើយ បើប្រៀបធៀបបេក្ខនារីជាប់ចំណាត់ថ្នាក់ កាលពីជំនាន់នាង ។ ប៉ុន្តែបើនិយាយពីរូបសម្រស់របសស់ ហេង កែវនីតា គឺមិនបានស្រកស្រុតទៅតាមវ័យឡើយ ទោះបីជានាងមានការនឿយហត់ ប្រឡូកក្នុងសិល្បៈអស់រយៈ១១ឆ្នាំ ទៅហើយក្ដី។
ជាការចាប់អារម្មណ៍ របស់ទស្សនិកជននៅពេលថ្មីៗនេះ គឺបន្ទាប់ពីពិធីការិនី ហេង កែវនីតា បង្ហាញរូបថតថើបជញ្ជក់មាត់ជាមួយនឹងតុក្កតា នៅក្នុងបណ្ដាញសង្គម ហើយត្រូវបានគេរិះគន់ថា កាយវិកានេះហាក់បីដូចជា នាងចង់បានប្ដីជ្រុលពេក។
ថ្វីត្បិតរយៈពេលនៃការ ប្រឡូកក្នុងសិល្បៈមានរហូតដល់ជាង១១ឆ្នាំ ប៉ុន្តែនាងនៅខ្វះភាពទាក់ទាញ ដែលមិនអាចឲ្យលោតក្លាយ ជាតារាសម្ដែង ឬជាពិធីការីនីល្បីល្បាញបានឡើយ ទោះបីជាបានដូរកន្លែងធ្វើការ អស់ពីរស្ថានីយទូរទ្សន៍ទៅហើយក៏ដោយ ។កាន់តែកំសត់ជាងនេះ ហេង កែវនីតា មិនទាន់រកបុរសល្អណាម្នាក់ ឲ្យចូលក្នុងជីវិតនាងបានឡើយ ទោះបីអាយុឈានចូលដល់ជាង៣០ប្លាយក្ដី រហូតត្រូវបានតារាសម្ដែងប្រុស លោក ជា វណ្ណារិទ្ធ ចំអន់ថា នាងអត់លិឍ ។
ស្រីស្រស់ ហេង កែវនីតា ក្រោយពីស្ដាប់ឮពាក់ផ្លែផ្កាឌឺដង ធ្វើឲ្យនាងឈឺចិត្តមិនតិចទេ ព្រោះជាស្រីស្អាតដែរ តែគ្មានអ្នកណាយល់ចិត្តសោះ។ ក្រោយមក ហេង កែវនីតា ក៏បានថតរូបជាមួយតុក្តា ក្នុងកម្មវិធីទូរស័ព្ទមួយ ដែលចង់បង្ហាញថា នាងចាប់ផ្ដើមមានលិឍហើយ ប៉ុន្តែមហាជនមួយចំនួន មើលទៅហើយមិនពេញចិត្ត ជាមួយទង្វើបែបនេះ ព្រោះនាងជាមនុស្សស្រី ហើយជាអ្នកសិល្បៈ មិនគួរបង្ហាញទង្វើមិនសមរម្យដូច្នេះទេ ។
មហាជនខ្លះបានសម្ដែងការរិះគន់ដល់ កញ្ញា ហេង កែវនីតា ជុំវិញការបង្ហោះរូបថតនេះថា «កុំខ្លាចអត់ប្ដីពេក ធ្វើបែបនេះមិនសមទេ ព្រោះនាងជាមនុស្សស្រី ទោះបីត្រឹមរូបតុក្កតា ក៏ដោយ»។
កញ្ញា ហេង កែវនីតា មិនអាចសុំការបំភ្លឺបានទេ ទាក់ទងនឹងការរិះគន់ថា នាងចង់បានប្ដីជ្រុល ។ កញ្ញា ហេង កែវនីតា ក្រៅពីមានអាជីពក្នុងសិល្បៈ នាងក៏ជាថៅកែទឹក ត្រចៀកកាំម្នាក់ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង