(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅក្បែរផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឲ្យរងរបួស៧នាក់ ដែលជាអនិកជន នៅអាមេរិក ខណៈកំពុងធ្វើដំណើរទៅលេងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ករណីនេះបានកើតឡើងដោយសារតែកង់រថយន្តខាងក្រោយបែក បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវតែម្តង។
ក្រោយកើតហេតុកម្លាំងនគរបាលរបស់លោក និងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
យ៉ាងណាក៏ដោយលោកស្នងការ មិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយជួយដឹកយកទៅកាន់មន្ទីរពេទ្យសិន តែជនរងគ្រោះទាំងអស់មាស្រី មានប្រុស ផងដែរ៕









ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី