CamNews

ភាពយន្ត 

ដៃគូរភាពយន្តស្រស់ស្អាតរបស់កូរ៉េទាំង 10 គូ

តាមការផ្សព្វផ្សាយពី ប៉ុស្តិ៍ទូរទស្សន៍ KBS2TV ស្តីពីកម្មវីធីមួយឈ្មោះថា Entertainment
Tonight ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី 16 មេសា កន្លងទៅថ្មីៗនេះ បានធ្វើការ
វាយតំលៃទៅលើដៃគូសំដែងរបស់តារាភាពយន្ត ដែលក្នុងនោះមាន 10 គូដែលត្រូវបាន
ទទួលចំនាត់ថ្នាក់សមគ្នាបំផុតក្នុងសាច់រឿងដែលពួកគេបានសំដែងរួមគា្ន ៖

1. Lee Seon Gyun - Gong Hyo Jin


ពួកគេគឺជាដៃគូដ៏អស្ចារ្យនិងមានទេពកោសល បំផុតក្នុងការសំដែង ពួកគេអាចនាំសំនើច
ជូនដល់អ្នកទស្សនា អោយសើចក្អាកក្អាយតែក៏អាចធ្វើអោយអ្នកទស្សនាហូរទឹកភ្នែកបាន
យ៉ាងងាយផងដែរ ។ Lee Seon Gyun និង Gong Hyo Jin ដែលរួមគ្នាសំដែងក្នុងរឿង Pasta ត្រូវបានទស្សនិកជនវាយតំលៃថាជាគូសំដែងដ៏អស្ចារ្យបំផុតផងដែរ កាលពី ឆ្នាំកន្លងទៅ ។
ក្នុងរឿង Pasta គឺដើរតួជាមេចុងភៅដ៏ជំនាញឈ្មោះថា Choi Hyun Wook ។ Gong Hyo Jin
ដើរតួ ជានាង Seo Yoo Kyung ដែលមានគោលបំណងចង់ក្លាយជាចុងភៅដ៏ជំនាញបំផុត
ម្នាក់ ។ ជាមួយនឹងសេចក្តីស្នេហ៍ផ្អែមល្អែមរបស់អ្នកទាំងពី Pasta ត្រូវបានវាយតំលៃថាជា
ភាពយន្តដែលមានស្នាដៃល្អបំផុតក្នុងចំនោមភាពយន្តទាំងឡាយប្រចាំឆ្នាំ 2010 ទៀតផង ។

2. Bae Yong Jun - Choi Ji Woo


Winter Sonata ជាភាពយន្តភាគដែលមានភាពកំសត់បំផុតក្នុងប្រវត្តិសាស្រ្តភាពយន្តភាគ
របស់កូរ៉េខាងត្បូង ។ Bae Yong Jun តួជា Joong Sang និង Choi Ji Woo ជា Yoo Jin ។ ក្នុងសាច់រឿងអ្នកទាំងពីរឆ្លងកាត់ឧបស័គ្គជាច្រើនទើបបានជួបគ្នា ។ ដែលកំឡុងពេល
ដែលអ្នកទាំងពីកំពុងហែលឆ្លងពុះពារឧបស័គ្គនោះ បានធ្វើអោយទស្សនិកជនទាំងឡាយ
មិនអាចទប់ទឹកភ្នែកបានឡើយ ។

3. Lee Byung Hun - Kim Tae Hee


កាលពីឆ្នាំ 2009 ភាពយន្ត IRIS បែប Action ដែល Lee Byung Hun ជា Hyun Joon និង
Kim Tae Heeជា Seung Hee អ្នកទាំងពីរត្រូវបានទស្សនិកជនអោយឈ្មោះថា ជាដៃគូ
ដ៏ល្អឥតខ្ចោះទាំងក្នុងការប្រត្តិបត្តិការការងារនិងស្នេហា ។

4. Lee Seung Gi - Han Hyo Joo


Shining Inheritance គឺជាភាពយន្តបែបមនោសញ្ចេតនា ដែល Lee Seung Gi ដើរតួជា
Woo Hwan និង Han Hyo Joo ជា Lem Eun Sung ។ ក្នុងសាច់រឿងអ្នកទាំងពីរតែងតែ
ឈ្លោះប្រកែកគ្នាឥតឈប់ឈរ លុះក្រោយមកអ្នកទាំងពីរក៏ចាប់ផ្តើមមានចិត្តស្រលាញ់គ្នា
ទៅវិញទៅមករហូតដល់មិនអាចរស់នៅឆ្ងាយពីគ្នាបាន ។

5. Wooyoung � IU


Dream High គឺជាភាពយន្តដែលផលិតឡើងដោយមានតួអង្គថ្មី គឺលោក Wooyoung ក្នុងរឿងជាបុរសចិត្តសប្បុរស Jason និង IU ជា Pilsook ។ ទោះបីអ្នកទាំងពីរជាតារាថ្មី
ដែលទើបតែចូលប្រឡូកក្នុងវិស័យភាពយន្តក៏ដោយ តែតាមរយៈ Dream High អ្នកទាំង
ពីក៏បានទាក់ទាញទស្សនិកជនសរសើរមិនដាច់ពីមាត់ផងដែរ ។

6. Bi - Lee Na Young


Fugitive Plan B ជាភាពយន្តបែបប្រយុទ្ធ ដែលមានតួសំដែងដ៏ល្បី Rian ជាតួឯកសំខាន់ ។

7. So Ji Sub - Im Soo Jung


I'm Sorry, I Love You គឺជាភាពយន្តដ៏កំសត់មួយដែល So Ji Sub ជាតួ Moo Hyuk ជាបុរស
ទីទាល់ក្រ និង Im Soo Jung ជា Song Eun Chae ជានារីម្នាក់ដែលមានអតចរឹតស្លូតបូត
ចុងបញ្ចប់សាច់រឿងតួ Moo Hyuk ត្រូវបាត់បង់ជីវិត ដែលធ្វើអោយនាង Song Eun Chae
មិនអាចបំភ្លេចបានឡើយនូវរាល់ស្នាមអនុស្សាវីយ៍ដែលបានសាងកន្លងមក Song Eun Chae
ក៏បានរស់នៅជាមួយផ្នូរ កំដរ Moo Hyuk អស់មួយជីវិត ។

8. Gong Yoo - Yoon Eun Hye


ដៃគូ Eun Chan (Yoon Eun Hye) � Han Kuyl (Goong Yoo) ក្នុងរឿង Coffee Prince នាំជូន
ទស្សនិកជននូវសំណើចរីករាយ អមដោយភាពស្និទ្ធស្នាល រ៉ូមែនតិច បំផុត ។

9. Hyun Bin - Ha Ji Won


ក្នុងរឿង Secret Garden ។
10. Park Shin Yang - Kim Jung Eun


Lovers in Paris គឺជាភាពយន្តដែលទទួលបាន rating ខ្ពស់បំផុតជាប្រវត្តិសាស្រ្តរបស់
ភាពយន្តភាគរបស់កូរ៉េ ។ដែលមានតួ Kang Tae Young (Kim Jung Eun) និង Ki Joo
(Park Shin Yang) ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដែលនិយម ទស្សនា
ភាពយន្តកូរ៉េ ៕
(ប្រភពពី Info)
ដោយ ៖រដ្ឋា

Tags: