CamNews

ភាពយន្ត 

ភាពយន្ដចំនួន ៤ ត្រៀមចាក់បញ្ចាំងពេលរោងភាពយន្តបើកដំណើរការវិញ

ម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មានចំណងជើងថា The Crood 2: “ដំណើរផ្សងព្រេងលើដែនដីថ្មី” ដែលជាប្រភេទរឿងដំណើរផ្សងព្រេង លាយឡំនឹងមនោសញ្ចេតនា សើចសប្បាយ ពីដើមដល់ចប់ ស័ក្ដិសមសម្រាប់គ្រួសារ មិត្តភក្ដិ និងមនុស្សជាស្រលាញ់។   



រឿងទី ២ គឺរឿង “បុរសចិត្តឆៅ” ជាប្រភេទរឿងវាយប្រហារ និងតក់ស្លុត ដែលធ្វើឱ្យទស្សនិកជនជក់ចិត្តពីដើមដល់ចប់។



 ចំណែកឯរឿងទី ៣ គឺរឿង “កាហ្វេ ឬតែ?” ដែលជាភាពយន្តកំប្លែងសើចសប្បាយ ពីដើមដល់ចប់ រួមជាមួយនឹងគំនិតអប់រំពីចំណងមិត្តភាព គ្រួសារ សហគមន៍ និងការធ្វើអាជីវកម្ម។


រឿងទី៤ ជារឿងបែបរន្ធត់ព្រឺព្រួច លងបន្លាចទស្សនិកជនពេញរោងភាពយន្ត ដែលមានចំណងជើងថា “ទូកខ្មោច” ។



សូមទស្សនា trailer របស់រឿងទាំង ៤ ខាងក្រោមនេះ៖