CamNews

ព័ត៌មានជាតិ 

ភ្លៀងលាយខ្យល់មួយប្រាវ បណ្តាលឲ្យរលំដើមឈើកាត់ផ្លូវម៉ៅសេទុង មុខសណ្ឋាគារ អិុនធឺខុន មិនអាចចរាចរណ៍បាន

(ភ្នំពេញ)៖ ដោយសារតែភ្លៀង លាយខ្យល់មួយប្រាវ នៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរលំដើមឈើមួយដើម កាត់ផ្លូវម៉ៅសេទុង មុខសណ្ឋាគារ អីុនធឺខុន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ធ្វើឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំង មិនអាចឆ្លងកាត់បាន។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ ដើម្បីបើកចរាចរណ៍ឡើងវិញ។ តែគ្រោះថ្នាក់មួយនេះ មិនបណ្តាលឲ្យរងគ្រោះ ដល់ប្រជាពលរដ្ឋ នោះទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh