CamNews

ព័ត៌មានជាតិ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ ផ្ដល់​មហាកិត្តិយស ចូលរួម មង្គលការកូននាយក្រឹម

ភ្នំពេញ៖ ក្នុងពិធីមង្គលការ កូនស្រីរបស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម កាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅនេះ គេសង្កេតឃើញថា មានវត្តមាន ភ្ញៀវកិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកក្នុង និងក្រៅរង្វង់សិល្បៈ ។ ប៉ុន្តែអ្វីដែល ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ក្រុមគ្រួសារ នាយក្រឹម ក៏ដូចជាកូនកំឡោះ កូនក្រមុំ នៅពេលនេះ គឺវត្តមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់កិត្តិយសអញ្ជើញ ចូលរួមជូនពរជ័យដល់ គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ប្រកបដោយភាពស្និទ្ធស្នាល បំផុត ។

តារាកំប្លែងល្បីឈ្មោះ ចាស់វស្សា នាយ ក្រឹម បានរៀបចំមង្គលការកូនស្រី របស់ខ្លួន យ៉ាងអធឹកអធ័ម ដោយបានអញ្ជើញមន្ត្រី អ្នកមុខអ្នកការ និងសិល្បករ សិល្បការិនី រាប់រយនាក់បានបង្ហាញវត្តមាន ព្រោងព្រាត ចូលរួមក្នុងពិធីមង្គលការ កូនស្រីរបស់ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ឈ្មោះ អ៊ូ ប៉ុនមុន្នីល័ក្ខ ។ ឯកូនប្រុស ឈ្មោះ ពិន វីរៈចិត្ត នៅមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ ៕



ផ្ដល់សិទ្ធិដោយ៖ looking today


Tags: Social News Cambodia PP