ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម បានបើក រថយន្ដតាកូម៉ាទៅគៀ និងបុករះរថយន្ដ៤ គ្រឿងផ្សេងទៀត ម៉ូតូ មួយគ្រឿងនិងម៉ូតូ កង់៣មួយគ្រឿង បណ្ដាលឱ្យរងការខូចខាត ប៉ុន្ដែគ្មានស្លាប់ និងរងរបួសធ្ងន់ធ្ងរ នោះឡើយ ក្នុងនោះក៏មានជនជាតិកូរ៉េម្នាក់ផងដែរ ដែល ជាម្ចាស់រថយន្ដរងគ្រោះ ។
ករណីបើក រថយន្ដទៅបុករះជាបន្ដបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ច ខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅ តាម បណ្ដោយ ផ្លូវព្រះនរោត្ដម ទល់មុខសហគមន៍ អឺរ៉ុប ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបើក ដោយ យុវជនម្នាក់និងអ្នកជិះក្នុង រថយន្ដ៤នាក់ផ្សេងទៀត ជាមិត្ដភក្ដិរបស់ ខ្លួន ។
យោងតាមព័ត៌មានពីសាក្សីបាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ មួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AD-0338 បានធ្វើដំណើរតាម បណ្ដោយផ្លូវព្រះនរោត្ដម ក្បែរវិមានឯករាជ្យ បានទៅបុករថយន្ដកូរ៉េមួយគ្រឿង ពាក់ ស្លាកលេខ ភ្នំពេញ 2AC-4307 បណ្ដាលឱ្យ ខូចខាតមួយចំហៀងខាងឆ្វេង។
សាក្សីបានបន្ដថា ក្រោយពីបុករថយន្ដ កូរ៉េរួច អ្នកបើករថយន្ដតាកូម៉ាបានបើកទៅ មុខទៀត តាមផ្លូវលេខ ៥៥ រួចក៏ជ្រុលទៅ បុករថយន្ដឡង់រ៉ូវ៉ែ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2Q-0033 បណ្ដាលឱ្យបែក ស្ដុបខាងឆ្វេង បន្ទាប់មកទៀត រថយន្ដឡង់ រ៉ូវ៉ែនោះ ក៏ជ្រុលទៅបុករថយន្ដកូរ៉ូឡាពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-5390 ហើយ ក៏រុញទៅបុកម៉ូតូម៉ាក ភជឃ ផ្ទប់ទៅនឹង រថយន្ដកាមរី ពណ៌ស ពាក់ស្លាកលេខ ខេមរ ភូមិន្ទ ២-០៦៣៩ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយ បង្កគ្រោះថ្នាក់ចរាចរណ៍នេះរួចមក យុវជន ពីរនាក់ ដែលនៅក្នុង រថយន្ដបានគេចខ្លួនពី កន្លែងកើតហេតុ រីឯ៣នាក់ទៀត ក្នុងនោះ មានម្នាក់ជាអ្នកបើកបរ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ ធ្វើការដោះស្រាយ ជាមួយម្ចាស់រថយន្ដនិងម៉ូតូរងគ្រោះ ។
អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា អ្នកបើក រថយន្ដឈ្មោះផាន់ ផានី អាយុ១៨ឆ្នាំ មុខរបរ ជានិស្សិតស្នាក់នៅផ្ទះតាមផ្លូវលេខ៣៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអ្នករួម ដំណើរពីរនាក់ ដែលឃាត់សួរនាំទី១ ឈ្មោះ ហេ សំបូរ អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំផ្សារចាស់ ទី២ ឈ្មោះសុខ គន្ធា អាយុ១៨ឆ្នាំ ស្នាក់នៅ ក្បែរផ្សារសូរិយា ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ ។
លោកហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្ដាល មកពីអ្នកបើក រថយន្ដមានអាការៈស្រវឹង រួច ហើយទៅបុកគេមិនឈប់ដោះស្រាយ បន្ដបើកទៅមុខទៀត រហូតបុករះ ជាបន្ដបន្ទាប់យ៉ាងដូច្នេះតែម្ដង ។
លោកអធិការបានអះអាងថា សម្រាប់ ករណីនេះ សមត្ថកិច្ចរបស់លោកបានបញ្ជូន ទាំងរថយន្ដនិង សំណុំរឿងទៅកាន់ការិយា ល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បី បន្ដការដោះស្រាយ ដោយផុតពីសមត្ថកិច្ច របស់លោកហើយ ។
ដោយឡែកលោកសែម គន្ធា នាយរង ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំ ពេញ បានប្រាប់តាម ទូរស័ព្ទ ថា ករណីនេះ ម្ចាស់រថយន្ដបង្កបានចេញសំណងសងការខូច ខាតដល់ម្ចាស់រថយន្ដនិង ម៉ូតូទាំងអស់រួច ហើយ ដូច្នេះរឿងនេះ ត្រូវបានបញ្ចប់ដោយ មិនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នោះទេ ព្រោះគ្មានអ្នករងរបួសនិងស្លាប់ប៉ះ ពាល់ដល់អាយុជីវិតឡើយ ពោលឱ្យធ្វើកិច្ច អប់រំឱ្យមាន ការប្រយ័ត្នប្រយ៉ែកុំបង្កគ្រោះ ថ្នាក់បែបនេះកើតឡើងទៀត ។
យុវជនផាន់ ថានី ជាអ្នកបើករថយន្ដបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទនៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៥ថា ចំពោះករណីនេះ ឪពុកម្ដាយ របស់ ខ្លួនបាននឹងកំពុងធ្វើការ ដោះស្រាយជា មួយភាគីរងគ្រោះតាមរយៈការផ្ដល់សំណងអស់ជិត១ម៉ឺនដុល្លារហើយ ប៉ុន្ដែក្នុងចំណោម ជនរងគ្រោះទាំងអស់នៅមិនទាន់ដោះស្រាយចប់នៅឡើយជាមួយជនជាតិកូរ៉េម្នាក់ ដោយ សារតែរូបគេ ចង់ទាមទារឱ្យជួសជុលរថយន្ដល្អដូចដើម ហើយថែមទាំងទារជំងឺចិត្ដទៀត ផង ។
យុវជនរូបនេះបានអះអាងថា ខ្លួននិងមិត្ដ ភក្ដិបានចេញពីហូបអី នៅភោជនីយដ្ឋាន ស្បូវមាស រួចក៏បើក ប៉ះរថយន្ដគេនៅក្បែរ វិមានឯករាជ្យយ៉ាងដូច្នេះតែម្ដង ដោយពួក គេទាំងអស់មានគ្នា៥នាក់ ប៉ុន្ដែក្រោយ កើត ហេតុនោះ មិត្ដភក្ដិពីរនាក់ របស់ខ្លួនបានគេច ទៅមុន សល់៣នាក់ត្រូវ សមត្ថកិច្ចយកទៅ សួរនាំ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល