កំពង់ឆ្នាំង៖ ចៅភ្លោះបី នាក់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់កំណើត ទៀតហើយ នៅលើគ្រួសាក្រីក្រមួយ មានទីលំនៅ ភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។
ទារក-ទារិកាទាំងបីនាក់ បានប្រសូតឡើង នៅវេលាម៉ោង១និង៣០នាទីថ្ងៃទី ទី១៣ ខែមិនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល គាំពារមាតា និងទារក (មន្ទីរពេទ្យ ជប៉ុន) រាជធានីភ្នំពេញ ។
កូនភ្លោះ៣ ស្រី២នាក់ ប្រុស១នាក់ មានម្ដាយឈ្មោះសេង ផល្លា និងឪពុក ឈ្មោះមិត សុត រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានជីវភាពក្រីក្រ ។
ក្រុមគ្រូពេទ្យបាន ឲ្យដឹងថា ទារកទាំងបីនាក់ បើទោះកើតមក មានសុខភាពខ្សោយបន្តិច ប៉ុន្តែមិនមានបញ្ហា អ្វីប៉ះពាល់ ដល់អាយុជីវិត និងប៉ះពាល់ដល់ ម្ដាយឡើយ បច្ចុប្បន្ននេះ ពួកគេកំពុងសំរាក នៅបន្ទប់លេខ២១៣ នៃពេទ្យជប៉ុន រាជធានីភ្នំពេញ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល