កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ តារាស្រីដ៏ស្រស់សោភាកូនកាត់ថៃ-អង់គ្លេស កញ្ញា Bella Ranee បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់តារាលើកទី៨ ដែលគេហៅថា 8th Daradaily Awards និងបានធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែតអំពីពាក្យសរសើរពីណាក់អ្នកគាំទ្រពីសម្រស់របស់នាង។
អ្នកកាសែត៖ មនុស្សម្នា បាននិយាយថា សម្រស់របស់កញ្ញាកាន់តែស្អាតជាងមុន។
Bella៖ អរគុណច្រើន
អ្នកកាសែត៖ កញ្ញាបានឃើញ ខមមិនរបស់អ្នកគាំទ្រ ដែលសរសើរពីសម្រស់របស់កញ្ញាទេ?
Bella៖ នាងខ្ញុំមិនសូវជាឃើញញឹកញាប់ទេ។ ប៉ុន្ដែជាធម្មតា នាងខ្ញុំឃើញខមមិនចំពោះរូបថតរបស់នាងខ្ញុំ ដែលបង្ហោះនៅលើ Instagram របស់នាងខ្ញុំ។ មួយរយៈចុងក្រោយនេះ នាងខ្ញុំបានចូលរួមកម្មវិធីជាញឹកញាប់ ហើយទស្សនិកជន នឹងឃើញនាងខ្ញុំតុបតែងខ្លួនស្អាតៗជាច្រើនបែប។
អ្នកកាសែត៖ កញ្ញាពិតជាបានរៀនពីរបៀបស្លៀកពាក់បានល្អណាស់។
Bella៖ នាងខ្ញុំរៀនជ្រើសរើសសម្លៀកបំពាក់មកស្លៀក តម្រូវទៅតាមម៉ូតសក់ ដែលនាងខ្ញុំធ្វើ។ នាងខ្ញុំនឹងបន្ដតុបតែងខ្លួន ដើម្បីឱ្យសម្រស់នាងខ្ញុំកាន់តែស្អាតជាងមុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate