CamNews

តារា 

លោក Punjan តួប្រុសក្នុងរឿង បុព្វេសន្និវាស កំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់

ថៃ ៖ ក្នុងកិច្ចសម្ភាស៍មួយនៅរបស់ Nescafe តារាសម្តែងប្រុសលោក Punjan Prama បានសារភាពត្រង់ៗថា ខ្លួនបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនិងតារាសម្តែងដូចគ្នាគឺនាង Thisa Varitthisa រហូតពេលនេះកំពុងតែតាមញ៉ែរូបនាង ។ 

តួប្រុសក្នុងរឿង បុព្វេសន្និវាស និយាយថា បច្ចុប្បន្នខ្លួននិងនាង Thisa Varitthisa តែងតែទៅណាមកណាជាមួយនិងមិត្តភក្តិជាក្រុមៗមិនទាន់ដើរជាលក្ខណៈតែពីរនាក់នោះទេ ។ លោក Punjan Prama បន្តទៀតថា នេះគឺជាពេលវេលាសន្សំពិន្ទុ ដោយគ្រប់យ៉ាងត្រូវធ្វើម្តងមួយជំហានៗព្រោះអារម្មណ៍ស្នេហាមិនអាចធ្វើដោយបង្ខំបានឡើយ ។ 

ប្រភពដដែលបានបន្តទៀតថា ក្រៅពីទទួលទានអាហារពេលល្ងាចជាមួយគ្នាញឹកញាប់ហើយនោះ នាង Thisa Varitthisa និងលោក Punjan Prama ថែមទាំងដឹកដៃគ្នាទៅមើលកុនយ៉ាងមានក្តីសុខទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook