ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរ បាលមូលដ្ឋានប៉ុស្ដិ៍ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ ឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្ដឹង របស់ស្ដ្រីម្នាក់ ដែលបានចោទអំពីករណីប៉ុន ប៉ងរំលោភ កាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅទី២ ។
ជនសង្ស័យរូបនេះ ជាមនុស្សប្រើប្រាស់ គ្រឿងញៀន និងមានមុខរបរមិនពិតប្រាកដ បានចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះពេល កំពុងដេកម្នាក់ឯង ក្រោយពីប្ដីរបស់នាង ចេញទៅធ្វើការសំណង់បាត់ ប៉ុន្ដែការប៉ងចាប់ រំលោភខាងលើនេះមិនបានសម្រេចនោះឡើយ ដោយសារតែនារីរងគ្រោះស្រែកផ្អើលគេ ផ្អើលឯងទាំងព្រឹកព្រលឹម ធ្វើឱ្យជនល្មើសរត់ គេចខ្លួន ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ បានឱ្យ ដឹងថា ជនសង្ស័យរូបនេះមានឈ្មោះយ៉ែម រតនៈ អាយុ ២០ ឆ្នាំ រស់នៅផ្ទះលេខ២១៥ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារ អំពៅទី២ រីឯនារីរងគ្រោះមានឈ្មោះស ច ធ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលចំណុចកើត ហេតុខាងលើមានប្ដីនិងកូនម្នាក់ ។
លោកទេព បូរ៉ា នាយនគរបាលច្បារអំពៅ ទី២ បាននិយាយថា នៅវេលាម៉ោងកើតហេតុ នោះ ប្ដីរបស់ ស្ដ្រីរងគ្រោះចេញទៅធ្វើការសំ ណង់បាត់ទៅ ដោយនាងដេកជាមួយកូននៅ ក្នុងបន្ទប់ ស្រាប់ តែជនល្មើសរូបនេះដែល មានអាការៈស្រវឹងផងនោះ បានចូលទៅ ទាញខោអាវប្រុងចាប់រំលោភ ប៉ុន្ដែ ស្ដ្រី រង គ្រោះស្រែកឱ្យគេជួយ ទើបផ្អើលដល់ប្រជា ពលរដ្ឋនៅក្បែរនោះ ចេញមក ជួយអន្ដរាគមន៍ និងចាប់ជនសង្ស័យរូបនេះប្រគល់ឱ្យនគរបាល ដើម្បីបន្ដចាត់ការតាមនីតិវិធី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល