CamNews

កំសាន្ត 

មកមើលគូសង្សារតារាថៃ ដែលស្រឡាញ់គ្នាបានយូរ មិនមានចិត្តងាករេ

វាជារឿងគួរឱ្យកោតសរសើរ ដែលគូសង្សារជាតារា នៅតែស្រឡាញ់គ្នារាប់ថ្ងៃខែឆ្នាំ មិនមានចិត្ដងាករេទៅស្រវាចាប់គូថ្មី ព្រោះអីដៃគូជាតារាមួយចំនួនធំ បានលេចលឺដំណឹងបែកបាក់គ្នា មិនតិចគូនោះទេ ។ ដូច្នេះ សូមមកស្គាល់គូស្នេហ៍ជាតារា ដែលមានចំណងសម្ព័ន្ធភាពយូរអង្វែងគួរយកគំរូតាម ខាងក្រោមនេះ៖

Pupaa Taechnarong និង Mint Chalida



Mint Chalida និង Pupaa Taechanarong ទើបតែប្រារព្ធខួបទី ៨ ឆ្នាំនៃសេចក្ដីស្នេហារបស់ពួកគេ នៅឯកន្លែងដ៏រ៉ូមែនទិកកាលពីសប្ដាហ៍មុន ។ គូស្នេហ៍ទាំងពីរនេះ ស័ក្ដិសមនឹងគ្នាខ្លាំងណាស់ ។   

Ton Arch និង Taew Natapohn



Ton Arch និង Taew Natapohn បានស្រឡាញ់គ្នាជាង ១៣ ឆ្នាំមកហើយ ។ នៅពេលទំនេរ គូស្នេហ៍មួយគូនេះ តែនាំគ្នាធ្វើដំណើរកម្សាន្ដទៅកាន់បណ្ដាខេត្ដ និងប្រទេសនានា ។ ពួកគេទាំងពីរពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។

Mark Prin និង Kimberly Anne Woltemas



Mark Prin និង Kimberly Anne Woltemas  បានស្រឡាញ់គ្នាជាង ៦ ឆ្នាំមកហើយ។ អ្នកគាំទ្រជាច្រើន ចង់ឃើញពួកគេទាំងពីរកាន់ដៃគ្នាចូលរោងមង្គលការឆាប់ៗ ខ្លាំងណាស់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate