CamNews

ព័ត៌មានជាតិ 

រួមភេទ ជាមួយអនិតិជន បានសម្រេច ៣ដង ត្រូវម្តាយក្មេងរងគ្រោះ ប្តឹងឲ្យនគរបាល ឃាត់ខ្លួន

កណ្តាល ៖ យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនចាត់ ទៅតាមផ្លូវច្បាប់ បន្ទាប់ពីម្តាយក្មេងស្រីម្នាក់ ទៅដាក់ពាក្យប្តឹងចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់គាត់មិនទាន់គ្រប់អាយុ បានសម្រេចរហូតដល់ទៅ៣ដង ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពី វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ ជួន ចាវ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ចំណែកឯកុមារីរងគ្រោះឈ្មោះ ទ ណ អាយុ១២ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិ សង្កាត់កើតហេតុជាមួយគ្នា  ។

នគរបាលបានបន្តថា បើយោងតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីបានឲ្យដឹងថា ជនសង្ស័យធ្វើសកម្មភាព រំលោភសេពសន្ថវៈទៅលើកូនស្រី របស់គាត់បានសម្រេច រហូតដល់៣ដង ដោយលើកទី១ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង៣ទៀបភ្លឺ នៅក្នុងផ្ទះជនសង្ស័យ, លើកទី២-យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៥ វេលាម៉ោង១២យប់នៅក្បែររបងផ្ទះជនរងគ្រោះ និងលើកទី៣-យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៥ ម៉ោង១២និង៥០នាទី នៅលើបៅអ៊ីក្រោមដើមស្វាយខាងក្រោយផ្ទះឈ្មោះ ទូច ។

នគរបាលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ នៅចំពោះមុខនគរបាលបានសារភាពថា កន្លងមកអ្នកទាំងពីរបានស្រឡាញ់គ្នា ហើយបានសន្យាថា និងយកគ្នាជាប្តីប្រពន្ធលុះអវសាននៃជីវិតរៀងខ្លួន ហើយជនរងគ្រោះក៏ព្រមទៅដេកជាមួយខ្លួន ហើយរូបគេបាន ហាមយុវតីរងគ្រោះថា កុំប្រាប់ម៉ែឪឲ្យគាត់ដឹង ចាំរូបគេរៀនចប់នឹងចូលស្តីដណ្តឹង រៀបការទៅតាមប្រពៃណី ។ ហើយនៅពេលរួមភេទ ជាមួយជនរងគ្រោះរួចម្តងៗ រូបគេតែងប្រាប់ជនរងគ្រោះថា កុំភ័យរឿងទាំងប៉ុន្មាន បងទទួលខុសត្រូវ ប៉ុន្តែកុំទាន់ឲ្យម៉ែពុកអូនដឹង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យត្រូវបាននគរបាល កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal