CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បង្ហាញនូវបញ្ហា និងដំណោះស្រាយលើបញ្ហាធ្លាក់តម្លៃស្រូវ (Video Inside)

(ភ្នំពេញ)៖ ស្របពេលដែលតម្លៃស្រូវកំពុងធ្លាក់ថ្លៃ នាំឲ្យមានការរិះគន់ជាច្រើន​ទៅលើរាជរដ្ឋាភិបាល និងក្រសួងកសិកម្មថា ខ្វះយន្តការ និងដំណោះស្រាយល្អៗ សម្រាប់ដោះស្រាយលើបញ្ហា កសិផលរបស់ប្រជាកសិករ។

ឆ្លើយតបការរិះគន់នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការធ្លាក់តម្លៃនេះ ដោយសារការចាល់អង្ករនៅលើទីផ្សារអន្តរជាតិ ខណៈដែលប្រជាកសិករខ្មែរ ធ្វើស្រូវស្រាលបានខ្ពស់ជាបណ្តាឆ្នាំកន្លងទៅ។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ លោក វេង សាខុន ស្នើគ្រប់ក្រសួងស្ថាប័ន រួមទាំងវិស័យឯកជនផងដែរ រួមគ្នាដោះស្រាយ ដោយមិនអាចពឹងផ្អែកតែលើក្រសួងកសិកម្មតែមួយនោះទេ។

សូមស្តាប់ការបញ្ជាក់របស់លោក វេង សាខុន ក្នុងសន្និសីទព័ត៌មាននៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

 


Tags: Local news Social news Phnom Penh