CamNews

ព័ត៌មានជាតិ 

កម្មករទូក ចងកធ្វើអត្តឃាត សង្ស័យវិបត្តិ ក្នុងគ្រួសារ និងខឹងស្រីស្នេហ៍ (រួបភាពចងករផ្ទាល់ៗ)

ព្រះសីហនុ៖ យុវជនម្នាក់ ជាកម្មករទូក នេសាទសមុទ្រ នៅស្រុកស្ទឹងហាវ បានធ្វើអត្តឃាតចង-ក សំលាប់ ខ្លួនបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹក ។

លោកវរសេនីយ៍ត្រី រស់ កី អធិការនគរបាល ស្រុកស្ទឹងហាវ បានមានប្រសាសន៍ ប្រាប់ដើមអម្ពិល នៅព្រឹក ថ្ងៃនេះថា ជនរងគ្រោះ ដែលបានធ្វើអត្តឃាតចង-ក សំលាប់ខ្លួន មានឈ្មោះ អ៊ុត ឆ្លូញ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ កម្មករទូកនេសាទ មានស្រុកកំណើត នៅភូមិ វិជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ។

បច្ចុប្បន្នស្នាក់នៅជាមួយថៅកែទូកឈ្មោះ សឿន សាខន ស្ថិតនៅក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានឪពុកឈ្មោះ ទន់ យីម មុខរបរ កសិករ និងម្តាយឈ្មោះ ម៉ក់ សេង ។ ប្រភពពីលោក សឿន សាខន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះកំពុងមាន បញ្ហាជាមួយ ប្រពន្ធនៅឯស្រុក ហើយកាលពីយប់មិញនេះ បានដើរលេងចូលខារ៉ាអូខេ ហើយក៏មានបញ្ហា ជាមួយស្រីស្នេហ៍  បន្ទាប់មកម៉ោងប្រហែល១០យប់ ក៏ត្រលប់មកដេក ជាមួយកូន ដៃទូកម្នាក់ទៀតនិងគាត់វិញ នៅកន្លែងទូកដែលកំពុងឡើងបង្គង ។

ថៅកែទូកបន្តទៀតថា លុះដល់ម៉ោងប្រហែល ៣និង៣០នាទីទៀបភ្លឺ គាត់ឃើញជនរងគ្រោះ នៅដេកធម្មតា លុះដល់ម៉ោង៤ ក៏បាត់មិនឃើញជនរងគ្រោះទេ  ភ្លាមនោះគាត់ក៏នឹកស្មាន ថាជនរងគ្រោះត្រលប់ទៅផ្ទះស្រីស្នេហ៍របស់គាត់វិញ ។

លុះដល់ម៉ោង៥ គាត់ងើបបត់ជើង ក៏ឃើញ ជន រងគ្រោះបានចងក សំលាប់ខ្លួនបាត់ទៅហើយ នៅចំងាយពីកន្លែងដេក ប្រហែលជា៣០ម៉ែត្រ ។ បច្ចុប្បន្នសព ជនរងគ្រោះសមត្ថកិច្ចកំពុងទំនាក់ទំនង ទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ នៅស្រុកកំណើត វិញ ៕

 


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu vile