CamNews

ព័ត៌មានជាតិ 

ប៉ូលីសឃាត់អ្នកបើករថយន្ត លើសល្បឿនកំណត់២០០នាក់ អប់រំ៤៥នាក់ និងផាកពិន័យ១៥៥នាក់!

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន២០០នាក់ 
* ធ្វើការអប់រំ៤៥នាក់ មានអ្នកបើកបររថយន្តតូច៣៧នាក់ និងរថយន្តធំ៨នាក់
* ពិន័យ១៥៥នាក់ ដែលជាអ្នកបើកបររថយន្តតូច១៥៤នាក់ និងរថយន្តធំ១នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news