CamNews

ព័ត៌មានវីដេអូ 

វីដេអូ ជាក់ស្ដែង គ្រោះថ្នាក់ចររាចរ ក្រឡាប់រថយន្ដវែង សណ្ដោង ទាំងកម្រោល

ព័ត៌មានវីដេអូ៖ ហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើង បង្កឲ្យមានការភ័យខ្លាចជាខ្លាំង ដល់អ្នកដំណើរទីនោះ ខណៈដែលមានរថយន្ដវែងសណ្ដោង មួយគ្រឿង ក្រឡាប់ បះជើង អូសខ្លួន បណ្ដោយផ្លូវ នៅលើស្ពាន ប៉ុន្ដែមិនមានអ្នករងរបួសនោះទេ។ 

យោងតាមប្រភពគេហទំព័រមួយបានចុះផ្សាយឲ្យដឹងថា រថយន្ដវែងមួយគ្រឿង បានកំពុងតែធ្វើដំណើរ យ៉ាង​លឿន លើដងផ្លូវមួយខ្សែស្ថិតក្នុងប្រទេសរុស្ស៊ី ដែលរថយន្ដគ្រឿងនេះ ខណៈដែលកំពុងតែធ្វើដំណើរ ក៏ស្រាប់តែផ្ទុះកង់ ខាងមុខលាន់សូរយ៉ាងត្រហឹង បណ្ដាលឲ្យអ្នកបើកបររថយន្ដមាន ការភ័យស្លន់ស្លោរ ជាខ្លាំង​រហូតបាត់ការគ្រប់គ្រង​ម្ចាស់ការលើខ្លួន ឯងទើបបណ្ដាលឲ្យរេចង្កូត ក្រឡាប់ប៉ះជើងដូច្នេះទៅ។ ប្រភព​ព័ត៌​មានបន្ដទៀតថា ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡាន ទាំងកម្រោលនេះ​ មិនបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្ដែវាបង្កឲ្យមានការភិតភ័យ ដល់បណ្ដាអ្នកដំណើរនៅក្បែទីនោះ។ តោះដើម្បីជាក់ច្បាស់ទស្សនា​​វីដេអូទាំងអស់គ្នាខាងក្រោម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Video News Lady Luck