CamNews

តារា 

តួប្រុសស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" ពិតជាកំពុងសាងស្នេហានៅក្រៅរង្វង់សិល្បៈ?

ព័ត៌មានកំសាន្ត ៖ រឿងភាគខ្មែរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាំងពីថ្ងៃដែលចាក់បញ្ចាំងដំបូងមកម្ល៉េះនោះគឺ រឿង "មន្តស្នេហ៍ក្រមុំបាយឆា" ដែលនៅក្នុងនោះគឺមានតួសំខាន់ចំនួន ៤ នាក់គឺមានដូចជា កញ្ញា គៀត សុវណ្ណាឡាង, កញ្ញា សាឡាត់ ស្រីឡា, លោក លឹម ជាឡាយ និងលោក អេដ វីន ។ 

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គេសង្កេតឃើញថា តួប្រុសស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" កំពុងសាងស្នេហានៅក្រៅរង្វង់សិល្បៈ តើវាគឺជាការពិតដែរ ឬ ទេ? បើយោងតាមការបង្ហោះរបស់ កញ្ញា សាឡាត់ ស្រីឡា ជាមួយនិង លោក លឹម ជាឡាយ នៅលើគណនីអុិនស្រ្តាក្រាម ផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ព្រោះហាក់បីដូចជាផ្អែមល្អែមខុសពីធម្មតា ។ 

ទោះបីជាមិនទាន់ទទួលបានការបកស្រាយយ៉ាងណាពីសមីខ្លួនរបស់តារាសម្តែងទាំងពីរដួងនេះក៏ដោយចុះ ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែជឿជាក់យ៉ាងមុតមាំថា កញ្ញា សាឡាត់ ស្រីឡា ជាមួយនិង លោក លឹម ជាឡាយ ពិតជាកំពុងតែមានស្នេហាជាមួយគ្នាផងដែរ ៕












ដោយ ៖ គន្ធា


ប្រភព ៖ IG