CamNews

ព័ត៌មានជាតិ 

ក្អម​បុរាណ​ ត្រូវ​បានដាក់​តាំង​​ក្នុងសារមន្ទី​រ​សៀមរាប​ហើយ

សៀមរាប ៖ ក្អម​បុរាណមួយ​ត្រូវ​បាន​នាំយក​ទៅកាន់​សារមន្ទីរ​ព្រះនរោត្តម​សីហនុអង្គរ នៅខេត្តសៀមរាប​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពីបុរសម្នាក់បាន​រកឃើញ​វានៅក្នុងដី​ កាលពីខែមុន។

បឿន ជាតិ (Beum Cheat) គឺ​ជា​អ្នក​ដែល​បាន​រក​ឃើញ​ក្អម​នេះ​ បាន​និយាយ​ថា​គាត់កំពុងជីកដី ដើម្បីដាំដំឡូង​នៅជិតផ្ទះ​របស់គាត់កាលពីខែមុន​ បន្ទាប់​មក​គាត់​បានរក​ឃើញក្អម​មួយ​កប់ក្នុងជម្រៅប្រហែល​មួយ​ម៉ែត្រ។

គាត់បាននិយាយថា៖ «ខ្ញុំបានរកឃើញក្អម​នោះ នៅថ្ងៃទី ០៣ ខែមករា ហើយបានយកវាទៅ​ទុក​ក្នុង​ផ្ទះរបស់​ខ្ញុំអស់រយៈពេល​ជិត​មួយខែ​»។ ក្រោយ​មក ខ្ញុំគិតថា​ដើម្បីរក្សាវាទុក និង​រក្សា​វាឱ្យមានសុវត្ថិភាព ខ្ញុំគួរ​យក​វាទៅសារមន្ទីរ​ ដែល​មនុស្ស​ជាច្រើនអាចមើល​ឃើញវា»។


លោក ជាតិ​ បាន​និយាយ​ថា​លោក​ពិតជា​រីករាយ​ណាស់ក្នុង​ការ​ជួយការពារ​វត្ថុបុរាណ​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។
ក្អម​បុរាណ​នេះមាន​ពណ៌ត្នោត និងត្រូវ​បាន​ធ្វើ​ឡើង​កំឡុង​សតវត្ស​ទី ១១ និង​ទី ១៣។

ឈុំ គន្ធា​ (Chhom Kunthea) ប្រធាន​សារមន្ទីរ ​បាន​ថ្លែងនៅក្នុងរបាយការណ៍​ អាជ្ញាធរអប្សរា ថានេះ​ជាលើកទី​ ៥ ហើយ ដែលអ្នកភូមិរស់នៅតំបន់​អង្គរបាននាំ​យកវត្ថុបុរាណ​ ដែលពួកគេ​បានរក​ឃើញ​ ទៅ​សារមន្ទីរ។

គាត់​បាន​និយាយ​ថា៖«វា​ល្អ​ណាស់​​ដែល​ប្រជាជន​របស់​យើង​ដឹង និងយល់អំពី​តម្លៃនៃមរតកជាតិ​ ដូច្នេះរបស់​​ទាំងនេះអាច​​ត្រូវបានសិក្សាដោយអ្នកជំនាន់​ក្រោយ» ៕


ប្រភព៖ Khmertimeskh 


Tags: Local news Social news