ព័ត៌មានកំសាន្ត ៖ ក្មេងប្រុសជនជាតិអូស្រ្តាលីម្នាក់ ដែលគេមានឈ្មោះថា William Franklyn-Miller កំពុងតែធ្វើឲ្យអ្នកនិយមលេងអិនធឺណិតចលាចលដោយសាររូបគេហើយ ។
ប្អូនប្រុស William Franklyn-Miller គឺត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសរូបសង្ហាម្នាក់ដែលមានរូបរាងសង្ហាជាងក្មេងដទៃ ដែលមានអាយុប្រហាក់ប្រហែលជាមួយនិងគេ ។
គួរបញ្ជាក់ឲ្យដឹងថា William Franklyn-Miller មានអាយុទើបតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយគេគឺជាជនជាតិ អូស្រ្តាលី ។
បើនិយាយអំពីរូបថតតាមរយៈគណនី Instagram របស់គេដែលមានឈ្មោះថា (@william.franklyn.miller) បានបង្ហាញនូវកែវភ្នែកដែលមានរូបរាងពណ៍ខៀវដ៏អស្ចារ្យ និងម៉ូតសក់ គួរឲ្យស្រលាញ់ ដូចជាកូនកាត់យ៉ាងចឹង ។
ដោយយោងតាមរូបថតជាច្រើនសន្លឹកផ្សេងទៀតបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះគឺជា តារាសម្តែង និងជាតារាម៉ូដែលទាំងវ័យក្មេងមួយរូប ដែលមកពីទីក្រុង Melbourne ប្រទេសអូស្រ្តាលី ។
ក្រោយពីបានដឹងថា បុរសសង្ហាវ័យក្មេង William Franklyn-Miller គឺជាមនុស្សម្នាក់ដែលមានឈ្មោះល្បី ហើយបូករួមទាំងមានរូបរាងសង្ហាថែមទៀតហើយនោះ ក៏បានបង្កឲ្យមានអ្នកនិយមលេងអិនធឺណិតនាំគ្នាចុច follow គាត់តាមរយៈគណនី Instagram ដល់ទៅ ១៦២,០០០ ឯណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop