CamNews

កំសាន្ត 

មកស្គាល់គូស្នេហ៍តារាថៃ ដែលមានពេលវេលាផ្អែមល្ហែមនឹងគ្នា នៅចុងខែមិថុនាកន្លងទៅនេះ

ខាងក្រោមនេះ គឺជាគូស្នេហ៍តារាថៃ ដែលចំណាយពេលវេលាផ្អែមល្ហែមនឹងគ្នា នៅចុងខែមិថុនាកន្លងទៅនេះ៖

អ្នកនាង Chompoo Araya



នៅថ្ងៃខួបកំណើតរបស់នាង អ្នកនាង Chompoo Araya ទទួលបានរថយន្ដថ្មីមួយគ្រឿងជាកាដូ ពីស្វាមីរបស់នាង ។ មិនតែប៉ុណ្ណោះ អ្នកនាង Chompoo Araya បានបង្ហោះរូបថតជាមួយឡានថ្មីរបស់នាង ភ្ជាប់ជាមួយ caption ថា” ទីបំផុត បានដូចបំណងហើយ អរគុណប៉ាប៉ា” ។

លោក Pok Passakorn



នៅរយៈពេលចុងក្រោយនេះ លោក Pok Passakorn បានបង្ហោះរូបថតផ្អែមល្ហែមរបស់លោក ជាមួយនឹងកញ្ញា Margie Rasri នៅលើបណ្ដាញ Instagram ផ្លូវការណ៍របស់លោក ។ នៅក្នុង caption លោក Pok Passakorn បានរៀបរាប់ថា៖”កន្លងទៅរយៈពេល ៧ ឆ្នាំហើយ ចាប់តាំងពីពួកគេ ស្រឡាញ់គ្នា”។ លោកបន្ថែមថា លោកនៅតែស្រលាញ់នាងជានិច្ច ។

កញ្ញា Yaya Urassaya



នៅលើតារាងនេះផងដែរ កញ្ញា Yaya Urassaya បានបង្ហោះរូបថតដ៏ផ្អែមល្ហែម និងគួរឱ្យស្រលាញ់របស់នាង ជាមួយនឹងមិត្ដប្រុសរបស់នាង គឺលោក Nadech Kugimiya នៅលើបណ្ដាញ Instagram ។ អ្នកគាំទ្រជាច្រើន រីករាយក្នុងការឃើញរូបភាពគូស្នេហ៍ថ្មីរបស់ពួកគេ ម្ដងទៀត ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates