CamNews

ព័ត៌មានជាតិ 

ជិះ Duke អត់ស្លាកលេខ ឌុបគ្នា ទៅបុករះរនាំង​ ដែកចែកទ្រូង ផ្លូវបណ្តាលឲ្យ របួសធ្ងន់ទាំងពីរនាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយយុវជនពីរនាក់ បើកម៉ូតូឌុបគ្នាយ៉ាងលឿន បានជ្រុលចង្កូតបុករះរនាំងដែក ចែកទ្រូងផ្លូវបណ្តាល ឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរផ្លោង ចេញពីម៉ូតូអូសនឹងរនាំងដែក បណ្តាលឲ្យរងរបួសទ្រូងរង របួសធ្ងន់ទាំងពីរនាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១និង៣០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តាយផ្លូវព្រះសីហនុ ខាងមុខក្រុមហ៊ុន Mobitel ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញយុវជន ពីរនាក់បើកម៉ូតូឌុបគ្នា ម៉ាក KTM (DUK) អត់មានស្លាកលេខ បើកក្នុងទិស ដៅពីកើតទៅលិច មកភ្លើងស្តុបពេទ្យចិន ខណ:មកដល់ចំណុចកើតហេតុអ្នកបើកម៉ូតូ បានជ្រុលចង្កូត មកខាងឆ្វេងដៃទៅបុករះរនាំងដែកចែកទ្រូងផ្លូវបណ្តាលឲ្យអ្នក បើកម៉ូតូផ្លោងចេញ ពីម៉ូតូអូសនឹងរនាំងដែរ របួសធ្ងន់ទាំងពីរនាក់។

ក្រោយពេលកើត ហេតុជនរងគ្រោះត្រូវ បានរថយន្តសាមុយ ដឹកទៅសង្គ្រោះ នៅគ្លីនិកគឹមសុង ចំណែក ម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP