CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល កំពុងឡោមព័ទ្ធបង្ក្រាបចោរប្លន់ ក្រោយវត្តស្លែង បន្ទាប់ពីបាញ់ប្លន់យកម៉ូតូ

ភ្នំពេញៈ កម្លំាងនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងកម្លាំងនគរបាល ខណ្ឌដង្កោ ជាច្រើននាក់
នៅវេលា ម៉ោង៨ យប់ ថ្ងៃទី០៣ ខែឧសភា បាននឹងកំពុង ឡោមព័ទ្ធ បង្ក្រាបក្រុមចោរប្លន់ ប្រដាប់
អាវុធ ស្ថិតនៅខាង ក្រោយ វត្តស្លែង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ បន្ទាប់ពីក្រុម ចោរប្លន់ទាំងនេះ
បានបាញ់ប្រជាពលរដ្ឋយកម៉ូតូ នៅចំណុចកើតហេតុនោះ ។

សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ប្រតិបត្តិការដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ស្នងការ
នគរបាលរាជ ធានីភ្នំពេញលោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងជួន ណារិន្ទ  បានឃាត់
ខ្លួនបក្ខពួកម្នាក់ និងរឹបអូសម៉ូតូ ហើយកំពុង ឡោមព័ទ្ធដើម្បីចាប់ខ្លួន បក្ខពួកដែលនៅសេសសល់។

យ៉ាងណាក៏ដោយប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ បាននឹងកំពុងធ្វើ យ៉ាងក្តៅគគុក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ